681 ezgif.com resize
Swift cc time

វេទិកាសុខុមាលភាពយុវជនលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ស្តីពី “ការរួមគ្នាបង្កើតភាពរឹងមាំក្នុងគ្រាលំបាក“

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការលើកកម្ពស់គុណភាពជីវិត (WELL) នឹងរៀបចំវេទិកាសុខុមាលភាពយុវជនលើកទី២ នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ១ រសៀល ដល់ ៥.០០នាទីរសៀល នៅវិទ្យាស្ថានថាក់គ្លូប៊ល អនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរី។ វេទិកានេះនឹងផ្តោតលើកិច្ចពិភាក្សា និងសំណួរចម្លើយជាមួយវាគ្មិន ក្រោមប្រធានបទ៖ ស្ថានភាពសុខុមាលភាពសហគមន៍, យុវជន និងគន្លឹះកសាងភាពធន់ក្នុងគ្រាលំបាក។ 

អង្គការលើកកម្ពស់គុណភាពជីវិត បានគូសបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន ការចូលរួមចំណែកគាំទ្រសុខុមាលភាពផ្លូវចិត្តសម្រាប់សហគមន៍ រួមទាំងយុវជនគឺជារឿងសំខាន់ ហើយយុវជនក៏ដើរតួនាទីសំខាន់ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពសហគមន៍។ ទាំងនេះហើយដែលអង្គការលើកកម្ពស់គុណភាពជីវិត (វែល) បានសហការជាមួយនឹងវិទ្យាស្ថានថាក់គ្លូប៊ល ដើម្បីរៀបចំកម្មវិធីវេទិកាសុខុមាលភាពយុវជនលើកទី២ប្រចាំឆ្នាំ ២០២៦ ក្រោមប្រធានបទ “ការរួមគ្នាបង្កើតភាពរឹងមាំក្នុងគ្រាលំបាក”អនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់៖ Link

វេទិកាសុខុមាលភាពយុវជនលើកទី២ប្រចាំឆ្នាំ ២០២៦នេះ មានរួមបញ្ចូលនូវកិច្ចពិភាក្សា និងសំណួរចម្លើយជាមួយវាគ្មិន ក្រោមប្រធានបទ៖ ស្ថានភាពសុខុមាលភាពសហគមន៍, យុវជន និងគន្លឹះកសាងភាពធន់ក្នុងគ្រាលំបាក ដែលមានការចូលរួមពីវាគ្មិន វន់ អែម , ឈាម សិរីរដ្ឋា, ជឹម សុភ័ក្រ និងសម្របសម្រួលដោយ លោកស្រី វិរៈ បុណ្ណារ័ត្ន។

កម្មវិធីនេះមាន គោលបំណងសំខាន់ៗចំនួន៣៖ ១. លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខុមាលភាពយុវជន និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក, ២. ផ្តល់ឱកាសដល់យុវជនទទួលបានចំណេះដឹង និងការគាំទ្រទៅតាមតម្រូវការ, និង ៣. ការកសាងបណ្តាញ និងបញ្រ្ជាបវប្បធម៌យកចិត្តទុកដាក់ទៅលើសុខុមាលភាពនៅគ្រប់ទីកន្លែងនិងគ្រប់ស្ថាប័ន។

គួររម្លឹកថា អង្គការលើកកម្ពស់គុណភាពជីវិត (WELL)ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចុះបញ្ជីនៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០។ អង្គការWELL មានបេសកកម្មចូលរួមចំណែកកសាងសង្គមប្រកបដោយសុខុដមរមនាតាមរយៈកម្មវិធីអប់រំ និងផ្សព្វផ្សាយស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាពប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ ចិត្ត ទំនាក់ទំនងសង្គម ចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុ៕

Khcct banner

អត្ថបទទាក់ទង