681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្បរា បំភ្លឺករណីបរទេសវាយគ្នា«ដណ្តើមទីតាំងថតរូប»នៅប្រាសាទតាព្រហ្ម តាំងពីឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៥ មករា បានបកស្រាយដែលគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបាន ទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា ថាការពិតជាករណីជម្លោះវាយគ្នារវាងជនបរទេសជនជាតិអាមេរិក និងជនជាតិរុស្ស៊ី ដណ្តើមគ្នាយកទីតាំងថតរូប ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ។

បើតាមអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជា ជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក១រូប និងភ្ញៀវជនជាតិរុស្ស៊ី១រូបផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ ដោយមូលហេតុភាគី ទាំងពីរដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅ បរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។

ក្រោយការវាយគ្នា ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបានបញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។ ភាគីទាំងពីរបានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួកគាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅ ទីតាំងប្រាសាទ ជាទីសក្ការៈរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង