681 ezgif.com resize
Swift cc time

យុវជន ៥០៨នាក់ ចូលរួមប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ បេក្ខជនសរុប ៥០៨នាក់ ក្នុងនោះស្រី២៧៧នាក់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦បានចូលរួមប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៃអាហារូបករណ៍របស់រដ្ឋាភិបាលចិន (CSC) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ កម្មវិធីទាំងមូលប្រព្រឹត្តទៅនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងមានបន្ទប់ប្រឡងទាំងអស់២០បន្ទប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ។

ក្នុងឱកាសនេះ លោក ជួន ជីវិន រដ្ឋលេខាធិការ តំណាងរបស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសា និងពិនិត្យមើលដំណើរការនៃការប្រឡង។ ក្នុងដំណើរការនេះចំពោះ បេក្ខជនដែលចូលរួមប្រឡងថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅ និងភាសាអង់គ្លេស។ រីឯថ្នាក់បរិញ្ញាបត្រ បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាគណិតវិទ្យា និងវប្បធម៌ទូទៅ ។

គូរបញ្ជាក់ថា គណៈកម្មការទទួលខុសត្រូវរួមមាន គណៈកម្មការអប្បមាទ គណៈមេប្រយោគមណ្ឌលសំណេរ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស ក្រុមសុវត្ថិភាពមណ្ឌលសំណេរ និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ ដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ៕

Khcct banner

អត្ថបទទាក់ទង