681 ezgif.com resize
Swift cc time

សមាគមបណ្តាញយុវជនកម្ពុជាផ្តល់«អាហាររូបករណ៍សិក្សាជំនាញកុំព្យូទ័ររដ្ឋបាល» ដល់សិស្សនិស្សិត ដោយឥតគិតថ្លៃ រយៈពេល៣ខែ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពុជា ផ្តល់ឱកាសដល់សិស្ស និងនិស្សិតទូទៅឱ្យចូលរៀនថ្នាក់ជំនាញកុំព្យូទ័ររដ្ឋបាលដោយឥតគិតថ្លៃរយៈពេលបីខែ។ វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងសមាគមបណ្តាញយុវជនកម្ពុជា។

យោងតាមគេហៈទំព័រហ្វេសប៊ុករបស់សមាគមបណ្តាគយុវជនកម្ពុជា បានប្រកាសថា អាហាររូបករណ៍ថ្នាក់កុំព្យូទ័ររដ្ឋបាលនេះ នឹងគ្រប់ដណ្តប់ទៅលើកម្មវិធីសិក្សាដូចជា Typing, Microsoft word, Exell, PowerPoints, Email & Internet ដែលសុទ្ធសឹងតែជាជំនាញសំខាន់សម្រាប់យុវជននៅក្នុងយុគសម័យឌីជីថលនេះ។

សមាគមនឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ព្រមទាំងតម្រូវឱ្យសិស្សបងថ្លៃរដ្ឋបាល៤០០០០រៀលសម្រាប់ការសិក្សារយៈពេលបីខែនេះ។ ចំណែកឯ លក្ខខណ្ឌសិស្សដែលអាចទទួលបានអាហារូបករណ៍នេះវិញ គឺបើកសម្រាប់សាធារណជនទូទៅ ជាពិសេសសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យណាមួយ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាល។


បន្ថែមពីនេះ ដើម្បីអាចចុះឈ្មោះ សិស្សអាចចុះឈ្មោះតាមរយៈ google form ឬ ចុះឈ្មោះដោយផ្ទាល់នៅទីតាំងសមាគមណ្តាញយុវជនកម្ពុជា។ មុនពេលចូលរៀន សមាគមនឹងមានកម្មវិធីតម្រង់ទិសនៅថ្ងៃដែលមានរយៈពេលកន្លះថ្ងៃដើម្បីណែនាំសិស្សថ្មីទាំងអស់ បានស្គាល់ពីសមាគមយុវជនកម្ពុជា និងគោលការណ៍ទូទៅនៃថ្នាក់កុំព្យូទ័ររដ្ឋបាល ដើម្បីសិស្សអាចមានជាមូលដ្ឋានគ្រឹះមុននឹងចូលរៀនជាក់ស្តែង។សម្រាប់ព័ត៌មានបន្ថែមសិស្សអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081629928 / 012858652 / 0968494371 / 0963845229 ឬក៏អាចទាក់ទងទៅកាន់គេហទំព័រហ្វេសប៊ុករបស់សមាគមបណ្តាញយុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ជាសមាគមមួយដែលកំពុងធ្វើលើការពង្រឹង និងកសាងសមត្ថភាពយុវជន លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង