681 ezgif.com resize
Swift cc time

កម្មវិធីសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) ជ្រើសរើសប្រតិភូកុមារតំណាងកម្ពុជាចំនួន៤រូប ដើម្បីចូលរួមនៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) បើកទទួលពាក្យហើយ សម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងបង្កើតមិត្តភាពអន្តរជាតិ សម្រាប់កុមារកើតចន្លោះថ្ងៃទី០១ សីហា ២០១៤ ដល់ ៣១ កក្កដា ២០១៥។ ឱកាសក្លាយជាប្រតិភូកុមារតំណាងកម្ពុជា ទៅកាន់ប្រទេសជប៉ុននេះ នឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

យោងតាមគេហទំព័រអគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា លក្ខខណ្ឌដែលអាចដាក់ពាក្យបានគឺតម្រូវជាកុមារកើតចន្លោះថ្ងៃទី០១ សីហា ២០១៤ ដល់ ៣១ កក្កដា ២០១៥ ដែលមានសញ្ជាតិខ្មែរ កំពុងសិក្សានៅគ្រឹះស្ថានរដ្ឋ ឬ ឯកជន និងអាចរ៉ាប់រងចំណាយចុះឈ្មោះចូលរួមកម្មវិធីដោយខ្លួនឯង និងអាចចូលរួមក្នុងការតំរង់ទិសប្រចាំសប្តាហ៍ថ្ងៃសៅរ៍/ថ្ងៃអាទិត្យមុនពេលចេញដំណើរនៅអគ្គនាយកដ្ឋានយុវជន។ កុមារអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/fvfPx7SFPXMrQpXm6 ឱ្យបានត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC) ឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅនៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ប្រសិនបើកុមារត្រូវបានជ្រើសរើសជាប្រតិភូកុមារតំណាងកម្ពុជា នឹងទទួលបាននូវអត្ថប្រយោធន៍មួយចំនួនដូចជា ទទួលបានការតម្រង់ទិសកម្មវិធីមុនពេលចេញដំណើរដោយមន្ត្រីទំនាក់ទំនង APCC ទទួលបានសំបុត្រយន្តហោះទៅមកពីភ្នំពេញទៅហ្វូគូអូកា ការធ្វើដំណើរនៅក្នុងប្រទេសជប៉ុន តាមការកំណត់របស់ APCC ឬ Host Family ព្រមទាំងការស្នាក់នៅក្នុងប្រទេសជប៉ុន ឬនៅបរទេស ដែលកំណត់ដោយ APCC ឬ Host Family និងអាហារក្នុងអំឡុងពេលស្នាក់នៅទាំងមូលនៅហ្វូគូអូកា។

ក្នុងករណីមានចម្ងល់អាចទាក់ទងទៅកាន់ លោក ទុយ ច័ន្ទសុបញ្ញា មន្ត្រីទំនាក់ទំនង APCC ប្រចាំកម្ពុជា តាមរយៈអ៊ីម៉ែល៖ [email protected] ដោយដាក់ Subject ថា៖ "Application Asian-Pacific Children’s Convention in FUKUOKA (APCC)-Cambodia 2026"៕

Khcct banner

អត្ថបទទាក់ទង