681 ezgif.com resize
Swift cc time

ហ្សេលែនស្គីប្រាប់ឱ្យដូណាល់ត្រាំ«ចាប់ខ្លួន»ពូទីនដូចដែលលោកចាប់លោកម៉ាឌូរ៉ូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រមុខមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យលោកដូណាល់ត្រាំធ្វើការចាប់ខ្លួនលោកពូទីនដូចប្រតិបត្តិការដែលលោកបានធ្វើចំពោះមេដឹកនាំវេណេស៊ុយអេឡាគឺលោកម៉ាឌូរ៉ូ លោកហ្សេលែនស្គីបានទទូចថាបន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យក្នុងចាប់ខ្លួនលោក ម៉ាឌូរ៉ូ ពេលនេះលោកប្រធានាធិបតីត្រាំដឹងហើយថាតើនរណាជាអ្នកបន្ទាប់។ នេះបើផ្អែកតាមការបញ្ជាក់របស់លោកហ្សេលែនស្គីបានប្រាប់ទៅក្រុមអ្នកយកព័ត៌មាននៅទីក្រុងគៀវកាលពីល្ងាចថ្ងៃអាទិត្យ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំពីការចាប់ខ្លួនលោកម៉ាឌូរ៉ូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថាពេលនេះលោកដូណាល់ត្រាំច្បាស់ជាដឹងថារឿងអ្វីដែលលោកគួរធ្វើ និងនរណាជាបន្ទាប់និងត្រូវចាប់ខ្លួន។ លោក ហ្សលែនស្គី បានសួរជាភាសាអ៊ុយក្រែនថា «ទាក់ទងនឹងប្រទេសវេណេស៊ុយអេឡា? តើយើងគួរឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?» «មែនហើយ អ្វីដែលខ្ញុំអាចនិយាយបានគឺថា ប្រសិនបើអាម៉េរិកអាចធ្វើបែបនោះជាមួយមេដឹកនាំផ្តាច់ការ នោះសហរដ្ឋអាម៉េរិកដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់»។

គួរកត់សម្គាល់ថាកងកម្លាំងសហរដ្ឋអាម៉េរិក Delta Force បាននាំ និងចាប់ខ្លួនលោក Maduro និងភរិយារបស់លោកគឺលោកស្រី Cilia Flores ចេញពីលំនៅដ្ឋានរបស់អ្នកទាំងពីរកាលពីយប់ថ្ងៃទី ៣ ខែ មករា ហើយនាំអ្នកទាំងពីរឡើងលើនាវា USS Iwo Jima ហើយហោះហើរទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងការចោទប្រកាន់សហព័ន្ធ។

នៅក្នុងការចោទប្រកាន់ដោយអគ្គព្រះរាជអាជ្ញា Pam Bondi លោក Maduro ត្រូវបានចោទប្រកាន់ពីបទដឹកនាំការឃុបឃិតភេរវកម្មគ្រឿងញៀនដែលជាប់ទាក់ទងនឹងការជួញដូរកូកាអ៊ីនទ្រង់ទ្រាយធំចូលទៅក្នុងសហរដ្ឋអាម៉េរិក រួមជាមួយនឹងការនាំចូលគ្រឿងញៀន និងបទល្មើសកាន់កាប់អាវុធ។ លោកស្រី Flores ក៏ត្រូវបានចោទប្រកាន់ក្នុងការចោទប្រកាន់ដូចគ្នានេះដែរពីបទចូលរួមក្នុងការឃុបឃិតជួញដូរកូកាអ៊ីនអស់រយៈពេលជាច្រើនទសវត្សរ៍ និងបទល្មើសអាវុធពាក់ព័ន្ធ៕

Khcct banner

អត្ថបទទាក់ទង