681 ezgif.com resize
Swift cc time

ចិនថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ បន្ទាប់ពីអាម៉េរិកបើកការវាយប្រហារប្រទេសវេណេស៊ុយអេឡា និង ចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រទេសចិនកាលពីយប់ថ្ងៃ០៣ មករា បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសហរដ្ឋអាម៉េរិកដែលបានប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងបានចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយានៅពាក់កណ្ដាលយប់ ថ្ងៃ៣ ឈានចូលថ្ងៃ៤ ខែមករា។យោងការការចេញផ្សាយរបស់ក្រសួងការបរទេសចិន ទង្វើប្រើប្រាស់កម្លាំង និងអនុត្តរភាព របស់សហរដ្ឋអាម៉េរិកបែបនេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡា ព្រមទាំងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់អាម៉េរិកឡាទីន និងតំបន់ការីបៀនផងដែរ។

ជាការឆ្លើយតប ភាគីចិនអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឃប់ជាបន្ទាន់នូវសកម្មភាពរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសផ្សេងទៀត។

សូមបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាម៉េរិក នៅពាក់កណ្ដាលយប់ ខណៈអ្នកទាំងពីរកំពុងគេង។ប្រតិបត្តការពិសេសនេះត្រូវបានដឹកនាំដោយកងកម្លាំងពិសេសDelta Force របស់កងទ័ពអាម៉េរិក។

លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានបញ្ជូនមកដល់ទីក្រុងញ៉ូយ៉កហើយ នៅថ្ងៃ០៤ មករានេះ ដើម្បីរង់ចាំការសាកសួរមុនពេលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារពីបទភេរវកម្ម និងគ្រឿងញៀន។

Khcct banner

អត្ថបទទាក់ទង