ចិន៖ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនថ្ងៃទី ៥ ខែធ្នូ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទទិវាជាតិថ្វាយជូនព្រះមហាក្សត្រVajiralongkornនៃព្រះរាជាណាចក្រថៃ។
ក្នុងសាលិខិតលោកស៊ី ជីនភីង បានចង្អុលបង្ហាញនៅក្នុងលិខិតសារអបអរសាទរថា ប្រទេសចិននិងថៃ គឺជាក្រុមគ្រួសារមួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងរលូន ហើយ ការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវទទួលបានសមិទ្ធផលលេចធ្លោ ។ ប្រឈមមុខនឹងបញ្ហានៃជំងឺកូវីដ១៩ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ដើម្បីពុះពារឧបសគ្គជាមួយគ្នា មិត្តភាពប្រពៃណីទទួលបានការរីកចម្រើន។
លោកស៊ី ជីនភីងបានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិន - ថៃ ហើយខ្ញុំរីករាយធ្វើការជាមួយព្រះមហាក្សត្រ Vajiralongkorn
ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងថៃទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងរយៈពេលក្រោយជំងឺឆ្លង ហើយរួមចំណែកយ៉ាងវិជ្ជមានដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោកផងដែរ៕