681 ezgif.com resize
Swift cc time

«ជនជាតិថៃ»ពីររូប លួចលុយទេសចរចិនប្រមាណជាង៧០០ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ាតាយ៉ា៖ ភ្ញៀវទេសចរចិនម្នាក់នៅថ្ងៃអង្គារិ៍នេះ បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថៃ ប្ដឹងស្រ្តីកែភេទជនជាតិថៃ២នាក់ពីបទលួចលុយចិនចំនួន៥៣៥០ យ័ន (ប្រហែល៧៦៥ដុល្លា)នៅទីតាំងរីសតមួយកន្លែង ក្នុងក្រុងប៉ាតាយ៉ា។ ហេតុការណ៍នេះបានកើតឡើងនៅកំឡុងពេលជនជាតិចិនម្នាក់បានអញ្ជើញស្រ្តីកែភេទជនជាតិថៃពីររូបដើម្បីទៅផឹកស៊ីនៅក្នុងបន្ទប់របស់ខ្លួន ហើយជនដៃដល់ទាំងពីរបានធ្វើសកម្មភាពលួចយកលុយរបស់លោកនៅលើតុទៅអស់ កំឡុងពេលលោកស្រវឹង ហើយក៏រត់គេចខ្លួនបាត់ទៅ។

តាមការរាយការណ៍របស់ប៉ូលីសថៃប្រាប់កាសែតថៃ Khaosod ថាជនរងគ្រោះជាជនជាតិចិន ក្រោយមកបានប្រទះឃើញជនដៃដល់ទាំងពីរដើរនៅតាមបណ្ដោយឆ្នេរសមុទ្រ ក្រុងប៉ាតាយ៉ា ហើយគាត់បានចាប់ឃុំខ្លួនស្រ្តីកែភេទម្នាក់ទុកភ្លាម ហើយប្រញ៉ាប់ខលទៅប្ដឹងប៉ូលីសដើម្បីដោះស្រាយករណីលួចនេះ។

Khcct banner

អត្ថបទទាក់ទង