681 ezgif.com resize
Moneygramott moi1280x163px

រុស្ស៊ីថាអ៊ុយក្រែនប្រើ«យន្តហោះដ្រូន»៩១គ្រឿងវាយប្រហារភូមិគ្រិះពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ ប្រមុខរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃច័ន្ទទី ២៩ ធ្នូ បានចោទអ៊ុយក្រែនថាបានប្រើយន្តហោះដ្រូនប្រមាណ ៩១ គ្រឿងលួចវាយប្រហារភូមិគ្រិះមួយកន្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីក្នុងតំបន់ Novgorod ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។ លោកចាត់ទុកសកម្មភាពរបស់អ៊ុយក្រែននេះមិនអាចទទួលយកបាន និងបានព្រមានថាការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននិងត្រូវពិចារណាឡើងវិញម្តងទៀត។

ប្រមុខរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov

យោងតាមរដ្ឋមន្រ្តីបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ជាថ្មីថារុស្ស៊ីនឹងពិនិត្យឡើងវិញនូវជំហររបស់ខ្លួននៅក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ លោកថាការបញ្ជូនដ្រូនជាច្រើនគ្រឿងទៅកាន់លំនៅដ្ឋានរបស់លោកប្រធានាធិបតីជាការគំរាមគំហែងសុវត្ថិភាព និងរំលោភអធិបតេយ្យភាពរបស់រុស្ស៊ី ដូច្នេះការចរចាសន្តិភាពរវាងអ៊ុយក្រែនឹងត្រូវពិចារណាម្តងទៀត។

លោក Lavrov បានសង្គត់ធ្ងន់ទៀតថាយន្តហោះគ្មានមនុស្សបើកចំនួន ៩១ គ្រឿងដែលត្រូវបានបាញ់បង្ហោះនៅគេហដ្ឋានរបស់លោក ពូទីនត្រូវបានស្ទាក់ចាប់ និងបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។លោកបានបន្ថែមថា មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតជាលទ្ធផលនៃការវាយប្រហារនោះទេ។

ជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបដិសេធការចោទប្រកាន់របស់រុស្ស៊ីថាអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើលំនៅដ្ឋានមួយរបស់ប្រធានាធិបតី ពូទីន ហើយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាកំពុងតែព្យាយាមរារាំងការចរចាសន្តិភាព។

លោក Zelensky បានបន្ថែមថា «ខ្ញុំមិនទុកចិត្តលោកពូទីនទេ ហើយពូទីនផ្ទាល់ក៏មិនចង់បានសន្តិភាពសម្រាប់អ៊ុយក្រែនដែរ លោកអះអាងទៀតថាពេលនេះសហរដ្ឋអាម៉េរិកបានផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនរយៈពេល ១៥ ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង