Cctimesw1140xh150cm copy

នាវាមុជទឹកដើរដោយថាមពល«នុយក្លេអ៊ែរ»រុស្ស៊ីទៅដល់ប្រទេសគុយបា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គុយបា៖ កងនាវាកងទ័ពជើងទឹករុស្ស៊ី ដែលរួមមាននាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចំនួនបីផ្សេងទៀត បានមកដល់កំពង់ផែ ហាវ៉ាណា កាលពីល្ងាចថ្ងៃពុធ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសគុយបា។ពលរដ្ឋគុយបាជាច្រើននាក់បានប្រមូលផ្តុំគ្នានៅទីតាំងដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងនាវាចររុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់កងនាវាចររុស្ស៊ីទៅកាន់គុយបានឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី ១៧ខែមិថុនា។ មន្រ្តីគុយបាបានបញ្ជាក់ទៀតថាកងនាវានេះមិនមានផ្ទុកអាវុធនុយក្លេអ៊ែរទេ ដូច្នេះហើយមិនមានការគំរាមកំហែងដល់សន្តិសុខគុយបា និងតំបន់នោះទេ។ ក្នុងអំឡុងពេលស្នាក់នៅរបស់កងនាវានៅកំពង់ផែ ហាវ៉ាណា មន្ត្រីកងទ័ពជើងទឹករុស្ស៊ីនឹងជួបប្រជុំជាមួយមេបញ្ជាការកងទ័ពជើងទឹកគុយបា និងអភិបាលក្រុង ហាវ៉ាណា ក៏ដូចជាទស្សនាទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងប្រទេស។

អ្នកស្រុកនៃតំបន់នោះបានអះអាងថាការមកដល់នៃកងនាវាចររុស្ស៊ីនៅក្នុងប្រទេសគុយបាបានទទួលការយកចិត្តទុកដាក់ជាពិសេសពីពលរដ្ឋគុយបា។ពលរដ្ឋគុយបាជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងមិននាំមកនូវបញ្ហាណាមួយដល់តំបន់នោះទេ ព្រោះតំបន់ដែលគុយបាស្ថិតនៅជាទូទៅមានសន្តិភាព និងស្ងប់ស្ងាត់។

គួរបញ្ជាក់ថារដ្ឋធានីហាវ៉ាណារបស់គុយបាមានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រអាម៉េរិក ចាប់តាំងពីមានវិបត្តិគុយបាក្នុងឆ្នាំ ១៩៦២ មកទំនាក់ទំនងសហរដ្ឋអាម៉េរិក និង គុយបាមានការប្រែប្រួលជាខ្លាំងអាម៉េរិកក៏បានដាក់ប្រទេសគុយបាក្នុងបញ្ជីស្បែកខ្មៅរបស់ខ្លួនដោយសារតែគុយបាបានអនុញ្ញាតិឲ្យកងនាវាបំពាក់ដោយក្បាលនុយក្លេអ៊ែររុស្ស៊ីធ្វើការចតដោយព្រឹត្តិការណ៍ឆ្នាំ ១៩៦២ ស្ទើតែប្រែក្លាយជាសង្រ្គាមលោកលើកទី៣ រវាងមហាអំណាចយក្សរុស្ស៊ី និងអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: រុស្ស៊ី គុយបា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង