Cctimesw1140xh150cm copy

លោកស៊ីជិនភីង និងពូទីនចាត់ទុកទំនាក់ទំនងប្រទេសទាំងពីរជាកម្លាំងស្ថេរភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ មេដឹកនាំចិនលោក ស៊ី ជិនភីង និងលោក ពូទីន បានកំណត់ចំណងមិត្តភាពប្រជាជាតិរបស់ប្រទេសទាំងពីរជាកម្លាំងស្ថិរភាពនៅក្នុងពិភពលោកដ៏ច្របូកច្របល់ ហើយប្រទេសមហាអំណាចទាំងពីរប្តេជ្ញាចិត្តបន្តដោះស្រាយបញ្ហាសកលផ្សេងៗដែលពិភពលោកកំពុងតែជួបប្រទៈ។ ការលើកឡើងបែបនេះរបស់ប្រមុខរដ្ឋទាំងពីរធ្វើឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសចិននាថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងកិច្ចប្រជុំមួយ លោក ស៊ី បានប្រាប់ "មិត្តចាស់" លោកពូទីនថា ទំនាក់ទំនងចិន-រុស្ស៊ីគឺ "អំណោយផលដល់សន្តិភាព" ដោយប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បី លើកកម្ពស់ភាពត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងពិភពលោក។

ភ្លេងជាតិនៃប្រទេសទាំងពីរ និងការសម្តែងរបាំនិងក្បាច់គុនមួយចំនួនបានលេងនៅពេលមេដឹកនាំទាំងពីរបានជួបគ្នា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃដោយលោកពូទីន ត្រូវបានគេរំពឹងថានឹងឃើញថាប្រទេសចិននិងរុស្សីនិងបន្តទំនាក់ទំនងកាន់តែស៊ីជម្រៅមួយកម្រិតទៀត។

នេះជាដំណើរទៅក្រៅប្រទេសលើកទីមួយរបស់លោកពូទីន ចាប់តាំងពីការបោះឆ្នោតឡើងវិញក្នុងខែមីនាក្នុងនាមជាប្រធានាធិបតីអាណត្តិថ្មី និងជាលើកទីពីរក្នុងរយៈពេលជាងប្រាំមួយខែទៅកាន់ប្រទេសចិន ដែលជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី បន្ទាប់ពីលោកខាងលិចបានវាយប្រហារវាដោយការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើការវាយលុកយោធារបស់រុស្សីនៅអ៊ុយក្រែន។ លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយលោក ស៊ី នៅក្នុងពិធីស្វាគមន៍ដ៏ធំមួយនៅខាងក្រៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន រុស្ស៊ី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង