ចិន៖ បញ្ជាការរោងមហោស្រពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃច័ន្ទ ទី ១៤ តុលា នេះបានរៀបចំកងទ័ពរបស់ខ្លួនរួមមាន កងទ័ពជើងទឹក ទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត ធ្វើសមយុទ្ធយោធា Joint Sword-2024 នៅច្រកសមុទ្រតៃវ៉ាន់ និងនៅតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃកោះ។ សមយុទ្ធធ្វើឡើងភ្លាមៗឆ្លើយតមទៅកាន់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ក្រោយរូបលោកបានសរសេរប្រកាសតាមទំព័រ Facebook របស់លោកថារដ្ឋាភិបាលទីក្រុងតៃប៉ិ នឹងនៅតែបន្តការពារ ប្រព័ន្ធរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរី ព្រមទាំងសន្តិសុខជាតិរបស់កោះតៃវ៉ាន់ និងការពារដាច់ខាតពីការវាយប្រហារណាមួយចូលក្នុងកោះតៃវ៉ាន់។
ជាការឆ្លើយតបលោក Li Xi អ្នកនាំពាក្យនៃបញ្ជាការរោងមហោស្រពបានឲ្យដឹងថា សមយុទ្ធ "Joint Sword-2024" ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាសរួមគ្នា ការបិទផ្លូវ និងការគ្រប់គ្រងកំពង់ផែ និងតំបន់សំខាន់ៗ ការវាយប្រហារលើគោលដៅសមុទ្រ និងដីកាន់កាប់តំបន់ពិសេសៗរបស់កោះតៃវ៉ាន់។
សម្រាប់លោកលីសមយុទ្ធនេះពាក់ព័ន្ធនឹងនាវា និងយន្តហោះដែលធ្វើការបិទខ្ទប់ការវាយបករបស់កងកម្លាំងនៃកោះតៃវ៉ាន់។លោក Li បន្តថាសមយុទ្ធនេះក៏ជាការព្រមានចំពោះសកម្មភាពបំបែកខ្លួននៃ ការស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់។
គួររំលឹកផងដែលថាកោះតៃវ៉ាន់ត្រូវបានចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយចិនធ្លាប់បានព្រមានជាច្រើនដងមកហើយថារាល់ការស្វែងរកប្រកាសឯករាជ្យភាពនៃកោះតៃវ៉ាន់ប្រទេសចិននឹងធ្វើការឆ្លើយតបសង្រ្គោះពលរដ្ឋចិនក្នុងកោះតៃវ៉ាន់ភ្លាមៗដោយមិនស្ទាក់ស្ទើរជាដាច់ខាត៕