Cc time web banner 054637

ចិនធ្វើ«សមយុទ្ធ»ជុំវិញកោះតៃវ៉ាន់ជាការព្រមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ បញ្ជាការរោងមហោស្រពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាជុំវិញកោះតៃវ៉ាន់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ សមយុទ្ធកំពុងធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ភាគខាងជើង ខាងត្បូង និងខាងកើតនៃកោះតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញតំបន់កោះ៤កន្លែងសំខាន់។ សមយុទ្ធរបស់ចិនធ្វើឡើងជុំវិញកោះតៃវ៉ាន់នេះធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ទើបចូលកាន់តំណែងថ្មី លោក William Lai បានអំពាវនាវឱ្យចិនឈប់គំរាមកំហែងតៃវ៉ាន់ ហើយទទួលយកអរិយភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

លោក Li Xi អ្នកនាំពាក្យនៃបញ្ជាការនៃកងរំដោះប្រជាជនចិនបានអះអាងថាសមយុទ្ធនេះរួមមានកងទ័ពជើងទឹក ទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតនៃបញ្ជាការកំពុងត្រូវបានរៀបចំដើម្បីធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា Joint Sword-2024 ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។

សមយុទ្ធនេះផ្តោតទៅលើការល្បាតរួមគ្នា សម្រាប់ការត្រៀមប្រយុទ្ធតាមអាកាសតាមសមុទ្រ ការសហការគ្នាក្នុងកំឡុងពេលសមយុទ្ធ និងការវាយប្រហារច្បាស់លាស់រួមគ្នាលើគោលដៅសំខាន់ៗ។ លោក Li បាននិយាយថា សមយុទ្ធនេះពាក់ព័ន្ធនឹងការល្បាតរបស់នាវា និងយន្តហោះដែលនឹងបិតទីតាំងសំខាន់របស់សត្រូវ។

សមយុទ្ធនេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន កោះតៃវ៉ាន់
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង