ប៉េកាំង៖ រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃ ច័ន្ទ នេះថាជនបរទេសដែលជាអ្នករស់នៅអចិន្ត្រៃយ៍នៃទីក្រុងហុងកុង និងម៉ាកាវ ហើយចង់លេងប្រទេសចិនដីគោកអាចស្នើសុំទិដ្ឋាការធ្វើដំណើរច្រើនដងដែលមានសុពលភាពរយៈពេលប្រាំឆ្នាំ ដោយការស្នើរសុំអាចចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា អ្នករស់នៅអចិន្ត្រៃយ៍បរទេសនៃទីក្រុងហុងកុង និងម៉ាកាវទាំងពីរមានសិទ្ធិស្នើសុំទិដ្ឋាការបែបនេះដើម្បីចូលដីគោក។
បើតាមរដ្ឋបាលអន្តោប្រវេសន៍ចិនការស្នាក់នៅនីមួយៗមិនត្រូវលើសពី ៩០ ថ្ងៃ ឡើយហើយជនបរទេសដែលស្នាក់នៅអចិន្ត្រៃយ៍ដែលមានបំណងធ្វើការ សិក្សា ឬចូលរួមក្នុងការរាយការណ៍ព័ត៌មាននៅលើដីគោក ត្រូវតែដាក់ពាក្យសុំទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅផ្សេងទៀត។
ចំណាត់ការថ្មីមួយនេះបានប្រកាសនៅខួបលើកទី ២៧ នៃការប្រគល់ទីក្រុងហុងកុងទៅឱ្យចិនពីការគ្រប់គ្រងរបស់អង់គ្លេស គឺជាជំហានមួយក្នុងចំណោមជំហានជាច្រើនដែលបានធ្វើឡើងចាប់តាំងពីប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញក្រោយ កូវីដ១៩បានបញ្ចប់ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ៕