Cc time web banner 054637

អង់គ្លេសអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីល Storm Shadow វាយប្រហាររុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy (ស្តាំ) ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងទីក្រុងគៀវ

អង់គ្លេស៖ អង់គ្លេសបានសម្រេចអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីល Storm Shadow វាយប្រហាររុស្ស៊ី ដែលជាការសម្រេចចិត្តមួយធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពពិភពលោក។ កាសែត The Guardian បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចក្រភពអង់គ្លេសដែលមិនបញ្ចេញឈ្មោះម្នាក់ថា ចក្រភពអង់គ្លេសបានសម្រេចចិត្តជាឯកជនរួចហើយក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។

ក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុង Kyiv រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានចាត់ទុករុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការកើនឡើងនៃសង្គ្រាម ហើយរុស្ស៊ីគួរតែប្រឈមុខជាមួយនឹងអ្វីដែលខ្លួនកំពុងតែធ្វើ។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋទាំងពីរទៅកាន់ទីក្រុង Kyiv កើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនមីស៊ីលផ្លោងទៅកាន់ប្រទេសរុស្ស៊ីដើម្បីវាយប្រហារលើអ៊ុយក្រែន។

អ៊ុយក្រែនបានចាត់ទុកការរឹតបន្តឹងលើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ក្រុមសម្ព័ន្ធមិត្តលោកខាងលិចកំពុងរារាំងដល់កិច្ចប្រឹងប្រែងវាយប្រហាររបស់ខ្លួនលើរុស្ស៊ី។ ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការឲ្យអ៊ុយក្រែនប្រើមីស៊ីលវាយប្រហាររុស្ស៊ីត្រូវបានគេមើលឃើញថាកំពុងតែបង្ខំឲ្យសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកាន់តែរីកសាយភាយនៅទូទាំងទ្វីបអ៊ឺរ៉ុប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង