Cctime 6monthsfree desktop
Cc times  web banner kh (2)

វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិនចំនួន៦០០លានដូសនឹងអោយប្រើប្រាស់ក្នុងខែនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាងជីងជឹ អនុប្រធានក្រុមអ្នកជំនាញស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ប្រទេសចិន។

ចិន៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ប្រទេសចិនចំនួន៦០០លានដូស​ នឹងត្រូវបានអនុញ្ញាតិអោយចូលក្នុងទីផ្សារនៅក្នុងខែនេះ។

លោក វ៉ាងជីងជឹ អនុប្រធានក្រុមអ្នកជំនាញស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ប្រទេសចិនបាននិយាយនៅឯសន្និបាតពិភពលោកស្តីពី ឱសថបុរាណចិននិងបស្ចិមប្រទេសកាលពីថ្ងៃសុក្រនេះថា៖“ទាក់ទងនឹងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ១ទៅ២សប្តាហ៍ទៀតនឹងមានព័ត៌មានដ៏ធំមួយនឹងត្រូវបានប្រកាស។”

លោកបានមានប្រសាសន៍ថា៖“នៅក្នុងចុងឆ្នាំ២០២០នេះ វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ប្រទេសចិនចំនួន ៦០០ លានដូសនឹងត្រូវបានអនុញ្ញាតិអោយចូលក្នុងទីផ្សារ។”

គិតត្រឹមថ្ងៃពុធនេះ មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២១៤ កំពុងត្រូវបានអភិវឌ្ឍនៅទូទាំងពិភពលោក។

ដោយក្នុងចំណោមនោះមាន វ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន៥១ បានចូលដល់ដំណាក់កាលសាកល្បងព្យាបាល(CLINICAL TRIAL) ដែលក្នុងនោះមានវ៉ាក់សាំងរបស់ចិនចំនួន១៤។

ដោយឡែកមានវ៉ាក់សាំងចំនួន១៤ បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាល(CLINICAL TRIAL)ទី៣ហើយ ក្នុងនោះមានវ៉ាក់សាំងរបស់ចិនចំនួន៦ផងដែរ៕

វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង