ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសអំពីកម្មវិធីសិក្សាអំពីសហរដ្ឋអាមេរិក (SUSIs) សម្រាប់គ្រូបង្រៀន និងអ្នកធ្វើការក្នុងវិស័យអប់រ ដែលជាកម្មវិធីមានរយៈពេលប្រាំសប្តាហ៍នៅសហរដ្ឋអាមេរិក ដើម្បីជ្រាបច្បាស់អំពីសង្គម វប្បធម៌ តម្លៃ និងស្ថាប័នរបស់សហរដ្ឋអាមេរិក។ ស្ថានទូតនឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៦។
យោងតាមសេចក្តីជូនដំណឹង ដើម្បីអាចដាក់ពាក្យចូលរួមកម្មវិធីផ្លាស់ប្តូរនេះបាន បេក្ខជនចូលរួមត្រូវជាគ្រូឬអ្នកអប់រំកម្រិតមធ្យមសិក្សាដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ហើយបំពេញពាក្យឱ្យបានត្រឹមថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានលម្អិត និងរបៀបដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រស្ថានទូត៖ https://kh.usembassy.gov/u-s-exchange-program.../។
ស្ថានទូតបានគូសបញ្ជាក់ថា ចំណុចពិសេសនៃកម្មវិធីនេះរួមមាន ជាកម្មវិធីសិក្សាអប់រំរយៈពេលបួនសប្តាហ៍នៅសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក ដែលរួមដំណើរកំសាន្តសិក្សាវប្បធម៌រួមមួយសប្តាហ៍នៅទូទាំងសហរដ្ឋអាមេរិក ដោយផ្តោតលើប្រវត្តិសាស្រ្ត វប្បធម៌ និងបញ្ហាសម័យទំនើបរបស់សហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមសកម្មភាពសេវាសង្គម និងបទពិសោធន៍វប្បធម៌៕