681 ezgif.com resize
Swift cc time

អាម៉េរិកបើកការវាយប្រហារ«ទ័ពជើងគោក»លើវេណេស៊ុយអេឡា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់កាលពីល្ងាចថ្ងៃច័ន្ទថាសហរដ្ឋអាម៉េរិកបានសម្រេចបើកការវាយប្រហារទ័ពជើងគោកជាលើកដំបូងលើកំពង់ផែមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយលោកបានចោទថាជាកន្លែងដែលគ្រឿងញៀនជាច្រើនត្រូវបានផ្ទុក និងត្រៀមខ្លួនលក់ចែកចាយទៅកាន់តំបន់ផ្សេងៗ។ ការអត្ថាធិប្បាយរបស់លោកត្រាំធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី «Cats and Cosby» របស់វិទ្យុ WABC លោកត្រាំបញ្ជាក់ច្បាស់ៗថាសហរដ្ឋអាម៉េរិកបានវាយប្រហារ «កន្លែងធំមួយ» នៅវេណេស៊ុយអេឡា ដែលជាកន្លែងដ៏ធំផ្ទុកគ្រឿងញៀនជាច្រើនប្រភេទ។

បើតាមលោកដូណាល់ត្រាំយើងទើបតែវាយប្រហារជាលើកដំបូងលើទីតាំងដែលលាក់ និងទុកគ្រឿងញៀនរបស់វេណេស៊ុយអេឡា លោកអះអាងថាលោកមិនដឹងថាតើអ្នកគ្រប់គ្នាដឹងរឿងទាំងអស់នេះរឺទេដែលវេណេស៊ុយអេឡាលាក់ និងរត់ពន្ធគ្រឿងញៀនជាច្រើន ពួកគេមានរោងចក្រធំមួយ និងមានកន្លែងដែលកប៉ាក់ដឹកគ្រឿងញៀនលាក់ខ្លួន។ កាលពីពីរយប់មុន យើងបានវាយប្រហារពួកគេយ៉ាងខ្លាំង។

គួរកត់សម្គាល់ថាសហរដ្ឋអាម៉េរិកបានបង្កើតវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ក្បែរវេណេស៊ុយអេឡា ដោយមានកងទ័ពអាមេរិកចំនួន ១៥,០០០ នាក់ និងនាវាចម្បាំងជាច្រើនគ្រឿងកំពុងត្រៀមប្រយុទ្ធនៅក្នុងតំបន់ Caribbean។ កាលពីដើមខែនេះ លោក ត្រាំ ក៏ធ្លាប់បានបញ្ជាឱ្យបិទផ្លូវទាំងស្រុង នៃនាវាដឹកប្រេងទាំងអស់របស់ដែលចេញចូលប្រទេសវេណេស៊ុយអេឡា។ លោកត្រាំបានជំរុញឲ្យលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី វេណេស៊ុយអេឡា ចុះចេញពីតំណែងមុនលោកប្រើធម៌ក្តៅជាងនេះទៅទៀត៕

Khcct banner

អត្ថបទទាក់ទង