681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ ប្រកាសបើកការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ផ្តល់ឱកាសសម្រាប់យុវជនចង់បង្ហាញស្នាដៃសំណេរ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅ ក្នុងពិភពឌីជីថល» ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបង្ហាញស្នាដៃនៃសំណេររបស់ខ្លួន ជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។

កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ នឹងធ្វើឡើងក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅ ក្នុងពិភពឌីជីថល - Write a letter to a friend about why human connection matters in a digital world»។ សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៥ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

បេក្ខជនជ័យលាភីកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ នឹងទទួលបាន ជ័យលាភីលេខ១ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ៤ លានរៀល, ជ័យលាភីលេខ២ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ២ លានរៀល, ជ័យលាភីលេខ៣ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ១ លានរៀល។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតកម្មវិធីនេះ ត្រូវតែជាសិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦) បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ) រួចផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ៕

Khcct banner

អត្ថបទទាក់ទង