681 ezgif.com resize
Swift cc time

ជនសង្ស័យ២នាក់ ត្រូវបានបញ្ចូនខ្លួនទៅតុលាការពីបទល្មើសកាប់បំផ្លាញព្រៃឈើនៅខេត្តស្ទឹងត្រែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្ទឹងត្រែង៖ សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីការបង្គាប់ឱ្យនាំខ្លួនជនសង្ស័យចំនួន២នាក់ ប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យទាំង២បានធ្វើសកម្មភាពកាប់ ផ្តួល រំលំ ធ្វើឱ្យខូចខាត បំផ្លាញព្រៃឈើ ដោយគ្មានការអនុញ្ញាត នៅដែនជម្រកសត្វព្រៃព្រៃព្រះរការ-ឆែប ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ មន្រ្តីឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋាន បានចុះពិនិត្យជាក់ស្តែង ជួបជនទាំង២នាក់ កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងនៅដែនជម្រកសត្វព្រៃព្រៃព្រះរការ-ឆែប ។ មន្រ្តីមន្តីរបរិស្ថាន បានអនុវត្តនីតិវិធី កសាងសំណុំរឿងករណីនេះ និងបញ្ជូនជនសង្ស័យពីរ រូបទៅតុលាការ៕


Khcct banner

អត្ថបទទាក់ទង