681 ezgif.com resize
Swift cc time

ថៃកាត់ទោសអ្នកជំនួញម្នាក់ជាប់ពន្ធនាគា«១,២១០ឆ្នាំ»ពីបទក្លែងបន្លំគម្រោងប្រាក់កម្ចី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក ប្រាស៊ីត ជៀវកុក (Prasit Jeawkok)

ថៃ៖ តុលាការព្រហ្មទណ្ឌថៃបានកាត់ទោសអ្នកជំនួញថៃម្នាក់គឺ លោក ប្រាស៊ីត ជៀវកុក (Prasit Jeawkok) ដោយបញ្ជាឱ្យដាក់ពន្ធនាគារលើលោកចំនួន ១,២១០ឆ្នាំ ពីបទក្លែងបន្លំគម្រោងប្រាក់កម្ចីខុសច្បាប់ និងបោកប្រាស់សាធារណជនឲ្យចូលរួមវិនិយោគខុសច្បាប់ជាមួយនឹងក្រុមហ៊ុនរបស់លោក។ ផ្អែកតាមព្រះរាជអាជ្ញាមកពីនាយកដ្ឋានឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងធនធានរបស់ថៃសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន Nuea Lok Co, Ltd, ក្រុមហ៊ុន Web Sawasdee Public Co, Ltd. និងលោក ប្រាស៊ីត អតីតប្រធានគម្រោងត្រូវបានតុលាការចេញសាលក្រមធ្វើការកាត់ទោសលោក និងមនុស្សដែលពាក់ព័ន្ធក្នុងគម្រោងបោកប្រាស់របស់លោក។

តាមកាសែតថៃ បាងកក ប៉ុស្តិ៍ ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទរួមគ្នាប្រព្រឹត្តការក្លែងបន្លំ រំលោភលើច្បាប់ខ្ចីប្រាក់សាធារណៈ និងរំលោភលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយល្បួងជនរងគ្រោះមួយចំនួនធំឱ្យចូលរួមក្នុងការវិនិយោគក្លែងបន្លំ។ តុលាការបានរកឃើញថា លោក ប្រាស៊ីត និងក្រុមហ៊ុនទាំងពីរមានទោសពីបទក្លែងបន្លំ និងការខ្ចីប្រាក់ខុសច្បាប់ជាច្រើន។

លោក ប្រាស៊ីត ត្រូវបានផ្តន្ទាទោសលើបទល្មើសចំនួន ២៤២ ករណី ក្រុមហ៊ុនរបស់លោកត្រូវបានពិន័យជាប្រាក់ចំនួន ១២១ លានបាតក្នុងម្នាក់ៗ ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹមប្រហែល ៨០លានបាត បន្ទាប់ពីលោកបានសហការជាមួយប៉ូលីស ហើយចុងក្រោយតុលាការសម្រេចបន្ថយមកត្រឹម ៨០៦ ឆ្នាំ និង ៨ ខែ ក៏ប៉ុន្តែតាមច្បាប់ថៃលោកត្រូវបានគេអនុវត្តន៍ទោសជាក់ស្តែងតែ ២០ឆ្នាំតែប៉ុណ្ណោះ។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការថៃកាលពីទី ៣ ខែកក្កដា ឆ្នាំ ២០២៣ លោកប្រាស៊ីត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១,១៥៥ ឆ្នាំក្នុងករណីក្លែងបន្លំមួយផ្សេងទៀត ទោះបីជាទោសអតិបរមាត្រូវបានកំណត់ត្រឹម ២០ ឆ្នាំក៏ដោយ។ លោក និងសហការីរបស់លោកត្រូវបានបញ្ជាឱ្យសងប្រាក់ជាងមួយពាន់លានបាតទៅកាន់ជនរងគ្រោះ៕

Khcct banner

អត្ថបទទាក់ទង