ថៃ៖ តុលាការប្រទេសថៃ នៅថ្ងៃ២៩ ធ្នូ បានចេញដីការចាប់ខ្លួនបេក្ខភាពសមាជិកគណបក្សប្រជាជនគឺ លោក Boonrit Weerarungroj ដោយចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធក្រុមហ៊ុនលាងលុយ។ គណបក្សប្រជាជន បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈ និង ប្រកាសប្តូរបេក្ខជនសមាជិកសភា បន្ទាប់ពីមានការចេញដីកាឃុំខ្លួនលើ លោក Boonrit Weerarungroj ក្នុងករណីពាក់ព័ន្ធនឹងការលាងលុយ។
គណបក្សប្រជាជន គឺជាបក្សដ៏មានប្រជាប្រិយភាពហើយភាគច្រើនទទួលបានការគាំទ្រពីយុវជនថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនគណបក្សនឹងត្រូវបានប្តូរឱ្យបានទាន់ពេលទាន់ពេល មុនថ្ងៃកំណត់ចុះឈ្មោះថ្ងៃទី ៣១ ធ្នូ ហើយ លោក Boonrit នឹងចូលខ្លួនដោះស្រាយតាមការកាត់ក្ដីរបស់តុលាការ។
គណបក្សប្រជាជន បានបញ្ជាក់ថា គោលការណ៍របស់គណបក្ស “ពណ៌ទឹកក្រូចគ្មានពណ៌ប្រផេះ” គឺជាការបង្ហាញជាក់ស្តែងថា គណបក្សមិនការពារអ្នកណាម្នាក់ទេ ទោះជាបេក្ខជនរបស់ខ្លួនធ្វើខុសក៏ដោយ។ជាមួយគ្នានេះ គណបក្សនេះ បានសុំទោសជាថ្មីចំពោះពលរដ្ឋថៃ និងបានសន្យាថា គណបក្សនឹងបន្តពង្រឹងដំណើរការជ្រើសរើសបេក្ខជនឱ្យមានភាពតឹងរឹង និងមានតម្លាភាពបន្ថែមទៀត៕