681 ezgif.com resize
Swift cc time

Bloomberg៖ថៃរងហានិភ័យសេដ្ឋកិច្ចដោយការនាំចូលកើនឡើងខ្លាំង ប៉ះពាល់តម្លៃប្រាក់បាត បាត់បង់សមត្ថភាពប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃ បានបង្ហាញពីការខាតបង់ពាណិជ្ជកម្មខ្ពស់ជាងការរំពឹងទុកជាលើកទីពីរ បន្ទាប់ពីការនាំចូលកើនឡើងលើសលប់ជាងការនាំចេញដែលយឺតយ៉ាវ បង្ហាញពីហានិភ័យសេដ្ឋកិច្ចជាតិថៃ រួមទាំងការកើនឡើងនៃតម្លៃប្រាក់បាត ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងជាមួយពាណិជ្ជកម្មអន្តរជាតិ ដោយតម្លៃបាតបានឡើងដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ ដោយសារតែតម្លៃមាសកើនឡើង ហើយអាជ្ញាធរថៃបានពិចារណាពន្ធថ្មី និងការកំណត់ការជួញដូរមាស។ យោងតាមកាសែត Bloomberg បង្ហាញកង្វះតុល្យភាពពាណិជ្ជកម្មរបស់ប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងក្នុងខែវិច្ឆិកា ដល់ ២.៧៣ ពាន់លានដុល្លារ ដែលលើសការរំពឹងទុក។ ការនាំចូលកើនឡើង ១៧.៦% ខណៈដែលការនាំចេញមានតែ ៧.១% ប៉ុណ្ណោះ បង្កើនការព្រួយបារម្ភអំពីហានិភ័យសេដ្ឋកិច្ចថៃ ពិសេសតម្លៃបាតកើនឡើងខ្លាំងដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ថៃក្នុងវិស័យពាណិជ្ជកម្ម។

រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ បានប្រាប់កាសែត The Star ដកស្រង់ពីកាសែត Bloomberg ថ្ងៃ២៥ ធ្នូថា ការនាំចេញទំនិញថៃ ទៅសហរដ្ឋអាមេរិកកើនឡើង ៣៨% ទៅដល់ ៦.៤៧ ពាន់លានដុល្លារ ដោយមានតម្រូវការទំនិញអេឡិចត្រូនិកពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធAI ដែលការនាំចេញផលិតផលអេឡិចត្រូនិកកើនឡើងដល់ ១៥៧%។ ចំណែកការនាំចូលភាគច្រើនគឺជាទំនិញមូលធន និងវត្ថុធាតុដើមសម្រាប់គាំទ្រការផលិតក្នុងស្រុក។

រដ្ឋមន្រ្តីដដែលបន្ថែមថា ក្រសួងពាណិជ្ជកម្មថៃ បានបង្កើនការត្រួតពិនិត្យប្រភពផលិតផល ដើម្បីជៀសវាងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទំនិញដែលបានដឹកបញ្ជូនតាមប្រទេសចិន ដោយការនាំចេញឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងកើនឡើង ១១.៦% ទៅ ១២.១% ខណៈដែលឆ្នាំក្រោយអាចមានចន្លោះពី -៣.១% ទៅ ១.១% ដោយសារកត្តាចរចាពន្ធនាំចូលជាមួយសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វិរកុល បានកំពុងខិតខំធ្វើឱ្យប្រទេសថៃមានលក្ខខណ្ឌពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកប្រសើរឡើង ខណៈដែលគាត់ត្រូវគ្រប់គ្រងស្ថានការណ៍នយោបាយ ឱ្យបានមុនការបោះឆ្នោតជាតិថៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ផងដែរ។

Khcct banner

អត្ថបទទាក់ទង