681 ezgif.com resize
Swift cc time

ដូណាល់ត្រាំបញ្ជាបើកការវាយប្រហារទ័ពអាកាសលើក្រុម ISIS

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃទី ២៥ ធ្នូ បានប្រកាសបញ្ជាបើកការវាយប្រហារទ័ពអាកាសទ្រង់ទ្រាយធំមិនធ្លាប់មានវាយប្រហារលើក្រុម ISIS នៅក្នុងតំបន់មួយនៃប្រទេសនីហ្សេរីយ៉ា។ តាមសំណេរបស់លោកត្រាំរៀបរាប់ក្នុង TRUST SOCIAL ថា យប់នេះ តាមការដឹកនាំរបស់ខ្ញុំក្នុងនាមជាអគ្គមេបញ្ជាការ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវឃោរឃៅប្រឆាំងនឹងក្រុមភេរវករ ISIS នៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ដែលក្រុម ISIS ធ្លាប់បានកំណត់គោលដៅ និងសម្លាប់យ៉ាងឃោរឃៅ ជាពិសេសគ្រិស្តបរិស័ទស្លូតត្រង់ ក្នុងកម្រិតដែលមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំ។

បើតាមលោកដូណាល់ត្រាំ ខ្ញុំធ្លាប់បានព្រមានភេរវករទាំងនេះថា ប្រសិនបើពួកគេមិនបញ្ឈប់ការសម្លាប់គ្រិស្តបរិស័ទទេ នោះនឹងមានឋាននរករងចាំពួកគេអាចយប់នេះ។ លោកបន្តទៀតថាក្រសួងសង្គ្រាមបានធ្វើការវាយប្រហារដ៏ល្អឥតខ្ចោះជាច្រើនលើកច្រើនសារ ដូចដែលមានតែសហរដ្ឋអាម៉េរិកទេដែលអាចធ្វើបាន។ ក្រោមការដឹកនាំរបស់ខ្ញុំ ប្រទេសរបស់យើងនឹងមិនអនុញ្ញាតឱ្យភេរវកម្មឥស្លាម រីកចម្រើនឡើយ។ សូមព្រះជាម្ចាស់ប្រទានពរដល់យោធារបស់យើង និងសូមជូនពរបុណ្យណូអែលដល់អ្នកទាំងអស់គ្នា រួមទាំងភេរវករដែលបានស្លាប់ផងដែរ ដែលនឹងមានជាច្រើនទៀត ប្រសិនបើការសម្លាប់គ្រិស្តបរិស័ទរបស់ពួកគេនៅតែបន្ត។

គួរកត់សម្គាល់ថាក្រុម ISIS (Islamic State of Iraq and Syria) គឺជាក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមនិកាយជ្រុលនិយម ដែលបានលេចធ្លោឡើងនៅចន្លោះ២០០៤- ២០០៦ បាន «កើត» ចេញពីសំណល់នៃក្រុមអាល់កៃដានៅអ៊ីរ៉ាក់ (AQI) ហើយក្រោយមកក៏ប្តូរឈ្មោះផ្លូវការទៅជាក្រុម ISIS។ កាលពីឆ្នាំ ២០១៤-២០១៥ ក្រុម ISIS បានគ្រប់គ្រងទឹកដីប្រហែល ៨៨,០០០ គីឡូម៉ែត្រក្រឡា ដែលលាតសន្ធឹងពីភាគពាយ័ព្យស៊ីរីរហូតដល់ភាគកណ្តាលនៃប្រទេសអ៊ីរ៉ាក់។ ពួកគេបានបង្កើតប្រព័ន្ធរដ្ឋបាល រួមទាំងប្រព័ន្ធតុលាការ និងការទារពន្ធផ្ទាល់ខ្លួន។ ក្រុមនេះក៏ត្រូវបានគេស្គាល់ផងដែរចំពោះការប្រើប្រាស់អំពើហិង្សាដ៏ឃោរឃៅ សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាច្រើននាក់។ តាមរយៈយុទ្ធនាការយោធាអស់រយៈពេលជាច្រើនឆ្នាំដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងក្នុងស្រុក ក្រុម ISIS ត្រូវបានកម្ចាត់ចោលទាំងស្រុង និងបានបាត់បង់ការគ្រប់គ្រងលើទឹកដីក្រោយរបស់ខ្លួននៅ ទីប្រជុំជន Baghuz ប្រទេសស៊ីរី ក្នុងខែមីនា ឆ្នាំ២០១៩៕


Khcct banner

អត្ថបទទាក់ទង