ភ្នំពេញ៖ រាជរដ្ឋាភិបាលព្រុយណេ បើកទទួលពាក្យអាហារូបករណ៍សិក្សាថ្នាក់ក្រោមបរិញ្ញាបត្រ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតបរទេសមកសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍នេះនឹងគ្របដណ្តប់លើថ្លៃសិក្សា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែជាដើម។
យោងតាមសេចក្តីជូនដំណឹងនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានឱ្យដឹងថារាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសមកសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ក្រោមបរិញ្ញាបត្រ (Diploma) បរិញ្ញាបត្រ (Undergraduate Degree) និងបរិញ្ញាបត្រជាន់ខ្ពស់ (postgraduate Master's Degree) នៅតាមបណ្តា សាកលវិទ្យាល័យរបស់ប្រទេសព្រុយណេ រួមមាន សាកលវិទ្យាល័យ Brunei Darussalam (UBD), សាកលវិទ្យាល័យអ៊ីស្លាមស៊ុលតង់ Sharif Ali (UNISSA), សាកលវិទ្យាល័យ Teknologi Brunei (UTB), សាកលវិទ្យាល័យ Kolej Universiti Perguruan Ugama Seri Begawan (KUPU SB), ប៉ូលីសប្រ៊ុយណេ (PB)។
បើតាមប្រភពដដែល អាហារូបករណ៍នេះនឹងគ្របដណ្តប់លើថ្លៃសិក្សា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែជាដើម។ ចំពោះព័ត៌មានបន្ថែម និងការដាក់ពាក្យត្រូវធ្វើឡើងតាមរយៈ គេហទំព័រ៖ www.mfa.gov.bn/pages/online-bdgs.aspx យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦៕