681 ezgif.com resize
Swift cc time

បក្សកុម្មុយនិស្តវៀតណាមនឹងបោះឆ្នោតគាំទ្រលោក To Lam បន្តតំណែងជាអគ្គលេខាបក្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam

ហាណូយ៖ គណបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃអង្គារកំពុងតែពិនិត្យនឹងសម្រេចបោះឆ្នោតគាំទ្រលោក To Lam ដែលជាអគ្គលេខាធិការបក្សឱ្យបន្តកាន់តំណែងកំពូលដដែលសម្រាប់អាណត្តិថ្មីដែលមានរយៈពេលប្រាំឆ្នាំខាងមុខ។ តាមការគ្រោងទុកការបោះឆ្នោត សមាជបក្សនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមករា ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Bloomberg។

តាមសារព័ត៌មាន Bloomberg លោក To Lam បានក្លាយជាប្រធានបក្សបន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុនបានស្លាប់កាលពីខែសីហា ឆ្នាំ២០២៤ លោក To Lam បានបន្ត និងប្តេជ្ញាអនុវត្តកំណែទម្រង់ដែលត្រូវបានពិពណ៌នាដោយមន្ត្រីវៀតណាមថាជា "បដិវត្តន៍" ដោយកាត់បន្ថយប្រព័ន្ធរដ្ឋបាល និងបង្ក្រាបអំពើពុករលួយ។

លោក Lam បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ដោយហាក់ដូចជាថ្លែងអំណរគុណដល់ប្រតិភូដែលបានតែងតាំងលោកថា «ក្នុងនាមជាអ្នកដែលត្រូវបានប្រគល់ភារកិច្ចតែងតាំងទៅកាន់គណៈកម្មាធិការកណ្តាល (គណបក្ស) និងតំណែងជាអ្នកដឹកនាំសម្រាប់អាណត្តិបន្ទាប់ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មាធិការកណ្តាល ការិយាល័យនយោបាយ និងលេខាធិការដ្ឋានសម្រាប់ការជឿទុកចិត្តរបស់អ្នកទាំងអស់គ្នាក្នុងការចាត់តាំងភារកិច្ចនេះបន្តទៀតមកកាន់រូបខ្ញុំ»។

លោក To Lam ប្រកាសប្តេជ្ញាធ្វើការជាមួយគ្នាដោយសាមគ្គីភាព ជាមួយនឹងស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដោយបំពេញតាមការរំពឹងទុករបស់គណបក្ស និងប្រជាជន៕

Khcct banner

អត្ថបទទាក់ទង