ហ្វីលីពីន៖ រដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa P. Lazaro នៅថ្ងៃ២២ធ្នូ បានបញ្ជាក់ពីជំហរ និងការប្ដេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាសង្រ្គាមព្រំដែនកម្ពុជា-ថៃឱ្យចេញជាផ្លែផ្កា នៅពេលហ្វីលីពីនចូលខ្លួនធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសហ្វីលីពីន។
បើតាមលោកស្រី Theresa P. Lazaro រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបានគូសបញ្ជាក់ថា «បន្ទាប់ពីការពិភាក្សាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅម៉ាឡេស៊ី ហ្វីលីពីនដែលនឹងជាម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២៦ ខាងមុខនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួល រវាងកម្ពុជា និងថៃ ឲ្យឈានទៅរកសន្តិភាពឡើងវិញរវាងប្រទេសពីរ»។ លោកស្រី Theresa សង្ឃឹមថាប្រទេសទាំងពីរនឹងគាំទ្រនូវយន្តការជំរុញដោះស្រាយជម្លោះនេះ ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ាន រយៈពេលខ្លីខាងមុខ ក្នុងឆ្នាំ២០២៦៕