681 ezgif.com resize
Swift cc time

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ប្រកាសចូលរួមឧបត្ថម្ភជួយជនភៀសសឹកកម្ពុជាដែលរងការឈ្លានពានពីយោធាថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Cambodian Red Cross

ភ្នំពេញ៖ ស្ថានទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ធ្នូ បានឧបត្ថម្ភស្បៀងរួមមាន អង្ករ ២តោន ប្រេងឆា ១៥ប៊ីដុង,មី ៥៥កេស, ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ៤០យួរ, ទឹកត្រី ១៥ ប៊ីដុង ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារភៀសសឹក។

នាថ្ងៃទី២៣ ធ្នូ ស្ថានទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ( Embassy of Russia to Cambodia ) ឧបត្ថម្ភស្បៀងនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារភៀសសឹក នៅតាមបណ្តោយព្រំដែន ក្នុងនោះរួមមាន អង្ករ ២តោន, ប្រេងឆា(ចំណុះ១៥លីត្រ) ១៥ប៊ីដុង,មី ៥៥កេស, ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ៤០យួរ, ទឹកត្រី(ចំណុះ៥លីត្រ) ១៥ ប៊ីដុង។

គួរបញ្ជាក់ថា គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប ៥៤៧.៩០៩នាក់ ក្នុងនោះស្ត្រី ២៨៦.៩៩២នាក់ និងកុមារ១៧៥.០៥៧នាក់។ មកដល់ពេលនេះ មានប្រជាជ កម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និង ភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕


Khcct banner

អត្ថបទទាក់ទង