681 ezgif.com resize
Swift cc time

ពលរដ្ឋថៃ យល់ថានយោបាយថៃនឹង«គា្មនសណ្ដាប់ធ្នាប់»ដូចការរៀបចំស៊ីហ្គេម ដោយសារតែពលដ្ឋមិនចេញទៅបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ពលរដ្ឋថៃ បង្ហាញភាពចលាចលនយោបាយថៃដែលកំពុងកើតមានឡើង ដោយពលរដ្ឋថៃមើលឃើញថា នយោបាយថៃនឹងកាន់តែអាក្រក់បន្ថែមទៀត ដោយបារម្ភពលរដ្ឋថៃភាគច្រើន នឹងមិនចូលរួមបោះឆ្នោត។ពលរដ្ឋថៃ បង្ហាញពីភាពលំបាក ក្នុងការសម្រេចជ្រើសរើសមេដឹកនាំ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយហាក់បង្ហាញភាពស្ងាត់ស្ងៀម ជាជាងអារម្មណ៍ផុសផុលក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខ។

តាមការចេញផ្សាយរបស់ Today News Agency បើពលរដ្ឋថៃរក្សាភាពស្ងាត់ស្ងៀម ហើយមិនទៅចូលរួមបោះឆ្នោត វានឹងធ្វើឱ្យប្រទេសថៃមានភាពចលាចល និងគ្មានរបៀបរៀបរយដូចការប្រកួតស៊ីហ្គេមដែលមានថៃជាម្ចាស់ផ្ទះ កាលពីពេលថ្មីៗនេះ។ប្រភពដដែល បានទាញយកការស្ទង់មតិពលរដ្ឋថៃរបស់ NIDA Poll ចាប់ពីថ្ងៃ៤ ធ្នូ រហូតដល់ ១២ ធ្នូ បង្ហាញថា ពលរដ្ឋថៃ ៤០.៦០% បង្ហាញថា ពួកគេមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមេដឹកនាំឬគណបក្សដែលខ្លួនពេញចិត្តសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ ខណៈពលរដ្ឋនៅទីក្រុងបាងកកមានរហូតដល់ទៅ៤៧.២៥ ដែលបង្ហាញថាគ្មានបេក្ខជនក្នុងចិត្ត និង ៤០.២០% និយាយថា គ្មានគណបក្សពេញចិត្តនោះទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិថៃ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃ០៨ កុម្ភះ ឆ្នាំ២០២៦។

Khcct banner

អត្ថបទទាក់ទង