កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី២២ ធ្នូ បានប្រកាសរហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សរបើក (ជ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។
បើតាមរដ្ឋបាលខេត្តកណ្តាល បានប្រកាសការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សរបើក (ជ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
រដ្ឋបាលខេត្តកណ្តាល ណែនាំហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រូន) ដោយគ្មានការ អនុញ្ញាត ពីរដ្ឋបាលខេត្តកណ្តាល ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា៕