681 ezgif.com resize
Swift cc time

ចិនសង្ឃឹមថាកម្ពុជា និងថៃនឹងបញ្ឈប់ការបាញ់ប្រហារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian)

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានគូសបញ្ជាក់នៅល្ងាចថ្ងៃទី ២២ ធ្នូ នេះថា ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងរបស់កម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបញ្ឈប់ការបាញ់ប្រហារ និងបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាននៃការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន និងប្រជាជននៃប្រទេសទាំងពីរ និងកសាងសន្តិភាពឡើងវិញ។ លោកសង្គត់ធ្ងន់ថាប្រទេសចិននឹងបន្តលើកកម្ពស់យ៉ាងសកម្មដល់ការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹង។

ឆ្លើយតបជាមួយអ្នកសារព័ត៌មានអំពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃនេះ លោក លីន ជាន បានថ្លែងថា កម្ពុជា និងថៃ គឺជាសមាជិកសំខាន់ៗរបស់អាស៊ាន។ ប្រទេសចិនកោតសរសើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់សន្តិភាព។ ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបញ្ឈប់អរិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយចាប់ផ្តើមពីផលប្រយោជន៍ជាមូលដ្ឋាននៃការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន និងសុខុមាលភាពរបស់ប្រជាជន និងកសាងសន្តិភាពឡើងវិញនៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង