681 ezgif.com resize
Swift cc time

សម្តេច ប៊ុន រ៉ានី ផ្តល់អង្ករ ១០០តោន ទឹកបរិសុទ្ធ ១០០០កេស និងភេសជ្ជៈ ១០០០កេស ជួយពលរដ្ឋភៀសសឹកក្នុងខេត្តចំនួន៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ធ្នូនេះ បានសម្រេចផ្តល់អង្ករចំនួន ១០០តោន ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។

នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។

គួរបញ្ជាក់ថា ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។ កាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕


Khcct banner

អត្ថបទទាក់ទង