681 ezgif.com resize
Swift cc time

អ.ម.ត ផ្តល់ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង វិស័យសុខាភិបាលចំនួន ៣០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ.ម.ត ផ្តល់ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង វិស័យសុខាភិបាលចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ អាហារូបករណ៍នេះ ផ្តល់ជូនដល់សិស្ស និងនិស្សិតក្រីក្រ ដែលមានចំណាប់អារម្មណ៍បន្តការសិក្សាផ្នែកសុខាភិបាល ដោយនិស្សិតត្រូវឆ្លងកាត់ការប្រឡង។

បើតាមគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់ជូនក្នុងជំនាញ ថ្នាក់បរិញ្ញាបត្ររងឆ្មប ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។

អាហារូបករណ៍នេះ នឹងផ្តល់ជូនចំពោះ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា និទ្ទេស A ឬ B មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ និងគោរពតាមការណែនាំ ព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហា រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិត បរិញ្ញាបត្ររង ដោយជ្រើសរើស សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ជាជម្រើសអាទិភាពទី១ បន្ទាបើមកបេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡងជាមួយគណៈកម្មាធិការអាហារូបករណ៍ តាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្កេនបញ្ចូលឯកសារ តម្រូវការដាក់ពាក្យ។ គួរបញ្ជាក់ថា ការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង