681 ezgif.com resize
Swift cc time

ឡាវហាមឃាត់ការប្រើប្រាស់«វត្ថុធាតុផ្ទុះ»បារម្ភសុវត្ថិភាពពលរដ្ឋ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងច័ន្ទ៖ អាជ្ញាធរទីក្រុងវៀងច័ន្ទប្រទេសឡាវនៅថ្ងៃទី ១៧ ធ្នូ នេះបានប្រកាសហាមឃាត់យ៉ាងតឹងរឹង សម្រាប់ការផលិត ការនាំចូល ការចែកចាយ កាលក់ និងប្រើប្រាស់វត្ថុធាតុផ្ទុះគ្រប់ប្រភេទ ដូជាផាវ កាំជ្រួច និងគោមបង្ហោះនៅគ្រប់តំបន់នៃទីក្រុងវៀងច័ន្ទ និងតំបន់ជុំវិញទីក្រុង។ ចំពោះអ្នកបំពានសេចក្ដីប្រកាសនេះ នឹងត្រូវទទួលការផាកពិន័យពីអាជ្ញាធរមានសមត្ថកិច្ច ហើយសម្រាប់អ្នកលួចប្រើប្រាស់វត្ថុហាមឃាត់ ត្រូវបង់ប្រាក់ពិន័យចំនួន១០០០០០LAK ស្មើរ ៤.៦០ដុល្លារ អ្នកលួចលេងផាវ ឬកាំជ្រួច ត្រូវបង់ ៥០០០០០LAK ស្មើរ ២៣ ដុល្លារសម្រាប់ផាវឬកាំជ្រួច១ដើម។ សេចក្ដីប្រកាសនេះត្រូវបានដាក់ចេញផ្សព្វផ្សាយ មុនពិធីបុណ្យចូលឆ្នាំចិនកៀកចូលមកដល់។ នេះបើតាមការចេញផ្សាយរបស់កាសែត The Laotian Times

ប្រព័ន្ធផ្សព្វផ្សាយឡាវបានបញ្ជាក់ទៀតថាក្រុមហ៊ុន ឬស្ថាប័ន ដែលហ៊ានលួចប្រើប្រាស់និងផលិតនឹងត្រូវបង់ ៥០០០០០ LAK ស្មើរ២៣ដុល្លារ ក្នុងមួយក្រាម និង ១០០០,០០០ LAK ស្មើរ ៤៦ដុល្លារ ក្នុងមួយឯកតា។អាជ្ញាធរទីក្រុងវៀងច័ន្ទបញ្ជាក់ថា សេចក្ដីប្រកាសនេះត្រូវបានដាក់ឱ្យអនុវត្តដូចនឹងសេចក្ដីប្រកាសមុន ដែលត្រូវបានចេញដោយក្រសួងសន្តិសុខសាធារណៈនៅដើមឆ្នាំ២០២៥ ដែលហាមមិនឱ្យប្រើប្រាស់កាំជ្រួចដែលបង្កសម្លេងខ្លាំងរំខានដល់ប្រជាពលរដ្ឋ និង បង្កើតហានិភ័យផ្សេងទៀត។

អាជ្ញាធរស្នើរឱ្យពលរដ្ឋអនុវត្តនូវសេចក្ដីប្រកាសនេះឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីរក្សាសណ្ដាប់សង្គម និងបរិយាកាសសុវត្ថិភាពសម្រាប់ពលរដ្ឋឡាវ ក្នុងការប្រារព្វពិធីបុណ្យវប្បធម៌ជាតិជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។

Khcct banner

អត្ថបទទាក់ទង