681 ezgif.com resize
Swift cc time

វៀតណាម និងហ្វីលីពីនសម្ដែងការព្រួយបារម្ភភាពតានតឹងតឹងសង្រ្គាមព្រំដែនកម្ពុជា-ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
រដ្ឋមន្រ្តីការបរទេសវៀតណាមLê Hoài Trung និងរដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វីលីពីន Maria Theresa Lazaro។ប្រភព៖ Vietnam News

វៀតណាម៖ ប្រទេសវៀតណាម និងហ្វីលីពីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង ដែលកើនឡើងនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យមានការអត់ធ្មត់ និងដោះស្រាយភាពចម្រូងចម្រាសតាមរយៈកិច្ចសន្ទនា ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រាងតំបន់ដែលមានស្រាប់ដើម្បីសម្រេចបាននូវសន្តិភាព សេ្ថរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងក្រៅតំបន់។

យោងតាមសារព័ត៌មាន Viet Nam News រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Lê Hoài Trung និងរដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វីលីពីន លោក Maria Theresa Lazaro កាលពីថ្ងៃ១៥ ធ្នូ ថ្មីៗ នេះ បានចូលរួមកិច្ចជំនួបផ្លាស់ប្ដូរទស្សនៈទៅលើកិច្ចសហប្រតិបត្តការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីដំណោះស្រាយសំខាន់ៗសម្រាប់បញ្ហាក្នុងតំបន់ជាច្រើនដែលកំពុងតែកើតមានឡើង។

ជាមួយគ្នានោះ ប្រទេសទាំងពីរ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ពីភាពតានតឹងនៃជម្លោះតាមបណ្ដោយព្រំដែន កម្ពុជា-ថៃដែលកំពុងតែកើតឡើង និងអំពាវនាវឱ្យភាគីទាំងពីរចូលតុចរចារ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀងវាងការពលីជីវិតពលរដ្ឋស្លូតត្រង់បន្ថែមទៀត។

Khcct banner

អត្ថបទទាក់ទង