ថៃ៖ ពលបាលឯកទាហានថៃមា្នក់ មានឈ្មោះថា សំរោង ឃ្លាំងប្រាខុន (Samroeng Khlangprakhon) បានផ្ញើសារប្រាប់គ្រួសារថា ខ្លួនបានវាយកាន់កាប់ប្រសាទតាក្របី (តាក្វាយ) ជោគជ័យ ហើយគ្រោងបន្តវាយប្រហារទៅកាន់តំបន់ផ្សេងៗទៀត។តែក្រោយ គ្រួសារទទួលបានដំណឹងថា រូបគេបានស្លាប់នៅតំបន់ប្រសាទតាក្របី ក្រោយកម្ពុជាបើកការវាយប្រហារកាន់កាប់វិញ។
យោងតាមប្រភពពីក្រុមគ្រួសារ ហើយចុះផ្សាយពីកាសែតថៃ យោធារូបនេះ បានផ្ញើសារប្រាប់ក្រុមគ្រួសារប្រកបដោយភាពរីករាយពេលឈ្លានពានចូលប្រាសាទតាក្របី របស់កម្ពុជា មិនយូរប៉ុន្មាន ក្រុមគ្រួសារទទួលដំណឹងពីការស្លាប់ នៅយប់ថ្ងៃទី ១៦ ឈានចូលថ្ងៃទី ១៧ ធ្នូនេះ ក្នុងការវាយប្រហារក្នុងតំបន់ទិសប្រាសាទតាក្របី។បច្ចុប្បន្ន កងទ័ពកម្ពុជាបន្តកាន់កាប់ប្រាសាទតាក្របី ហើយសមរភូមិកំពុងបន្តបាញ់ប្រហារ៕