
ចិន៖សំដៅចំពោះកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECP)ដែលបានចុះហត្ថលេខាជាផ្លូវការនាពេលកន្លងទៅ សន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបានបើកធ្វើនាថ្ងៃទី ១ ខែធ្នូបានលើកឡើងថា ក្នុងនាមជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង ប្រទេសចិននឹងសកម្មជំរុញឱ្យកិច្ចព្រមព្រៀងចូលជាធរមាននិងអនុវត្តដោយប្រតិបត្តិការរបស់ខ្លួន ព្រមនិងធ្វើការចាត់ចែងជាក់ស្តែង ។
អ្វីដែលចិនគ្រោងជំរុញមុនគេនោះ ខាងវិស័យកាត់បន្ថយពន្ធគយ បង្រួបបង្រួមនិងទទួលស្គាល់គ្នានូវស្តង់ដារផលិតផលជាដើម ដាក់ចេញវិធានការអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ខិតខំសម្រេចឱ្យទំនិញដឹកជញ្ជូនរហ័សនិងងាយផុយចេញចូលក្នុងរយៈពេល ៦ ម៉ោង ។
ខាងវិស័យបើកទូលាយពាណិជ្ជកម្មសេវាកម្ម ត្រូវតែអនុវត្តវិធានការបើកទូលាយតាមពាក្យសន្យាបើកទូលាយថ្មីរបស់ចិនចំពោះស្ថាប័នសេវាកម្មពាក់ព័ន្ធការសិក្សាស្រាវជ្រាវនិងផលិត ផលិតកម្មនិងសំណង់ជាដើម ។
ខាងវិស័យវិនិយោគទុន អនុវត្តពាក្យសន្យាអំពីបញ្ជីអវិជ្ជមានខាងវិនិយោគ ក្រៅពីបញ្ជី មិនអាចបន្ថែមការរិតត្បិតចំពោះការវិនិយោគរបស់ពាណិជ្ជករបរទេស ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ប្រទេសចិនបានកំណត់ច្បាស់នូវការចែកភារកិច្ចនិងតារាងពេលវេលា បានបង្ហាញពីការប្តេជ្ញាចិត្តជំរុញ RECPចូលជាធរមាននិងការបើកទូលាយថែមទៀតនៃប្រទេសចិន វានឹងជួយសហគ្រាសត្រួសត្រាយការអភិវឌ្ឍកាន់តែល្អប្រសើរ ៕អត្ថបទ៖ Cri ccfr