681 ezgif.com resize
Swift cc time

រដ្ឋាភិបាលហុងគ្រី ប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិតកម្ពុជាទៅសិក្សាបន្តនៅសាកលវិទ្យាល័យក្នុងប្រទេសហុងគ្រី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ហុងគ្រី៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ធ្នូ បានប្រកាសថា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី ចូលរៀនចាប់ពីខែសីហា ឆ្នាំ២០២៦ តទៅ។

បើតាមក្រសួងអប់រំ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា ផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ សម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្តល់កន្លែងស្នាក់នៅ រ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។ សំបុត្រយន្តហោះពេលចេញទៅសិក្សានៅប្រទេសហុងគ្រី (តែម្តងគត់) ជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍នេះ សម្រាប់ថ្នាក់បណ្ឌិត (PHDDLA) ចំនួន ៤កន្លែង លើមុខជំនាញណាក៏បាន និងសិក្សាជាភាសាហុងគ្រី ឬអង់គ្លេស។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MA/MSc) ចំនួន ៧កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanity, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Medical and Health Science, Sport Science, Natural Science, Arts, Art Education, Political Science and Public Governance។

អាហារូបករណ៍ ចំនួន ៧កន្លែង សម្រាប់ការសិក្សាពេញមួយចប់ថ្នាក់បរិញ្ញាបត្រ ដល់បរិញ្ញាបត្រជាន់ខ្ពស់ (one tier-Master's "OTM") លើមុខជំនាញ Agricultural Science, Engineering Science, Medical and Health Science, Teacher Training and Arts។

ថ្នាក់ឧត្តមសិក្សា (BA/BSc) ចំនួន ១២កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanities, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Health Science, Political Science and Public Governance, Sport Science, Natural Science, Arts and Art Education។

បេក្ខជន ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវដាក់ពាក្យតាមរយៈគេហទំព័រ apply stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu ឱ្យបានត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ បេក្ខជនក៏តម្រូវឱ្យមកចុះឈ្មោះនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ អាស៊ាន អគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្តីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី៕


Khcct banner

អត្ថបទទាក់ទង