ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនៃការវាយប្រហារភេរវកម្មនេះ ដោយបានសម្លាប់ជនជាតិជ្វីប១៥ នាក់ និងកុមារម្នាក់នៅអូស្រា្តលី កាលពីល្ងាចថ្ងៃទី ១៤ ធ្នូ កំឡុងពេលប្រារព្ធពិធី ហានូកា។
បើតាមក្រសួងការបរទេស កម្ពុជាបានត្រៀមខ្លួនក្នុងស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងគ្រាដ៏លំបាកនេះ ហើយសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើហិង្សា និងភាពជ្រុលនិយមគ្រប់ទម្រង់។ កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានេះ ដែលបណ្តាលឱ្យបាត់បង់ ជីវិតមនុស្សស្លូតត្រង់។ អំពើភេរវកម្មបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន ហើយផ្ទុយនឹងគោលការណ៍សន្តិភាព មនុស្សជាតិ និងសន្តិសហវិជ្ជមាន។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ១៤ ធ្នូ កំឡុងពេលប្រារព្ធពិធី ហានូកា នៅក្នុងតំបន់សមុទ្រអូស្រ្តាលី មានការបាញ់ប្រហារពីខ្មាន់កាំភ្លើង ដែលបង្កឡើងដោយឪពុក និងកូន ពីរនាក់ ឪពុកមានឈ្មោះ Akram Sajid មានអាយុ៥០ឆ្នាំ និងកូនឈ្មោះ Naveed Akram អាយុ២៤ឆ្នាំ។ ការបាញ់ប្រហារដ៏សាហាវនេះ បានបង្កឱ្យមនុស្សស្លាប់ដល់ទៅ១៥នាក់ និងកុមារម្នាក់អាយុ១០ឆ្នាំ នៅទីតាំងកើតហេតុ៕