ភ្នំពេញ៖ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស រួមនឹងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុឆន្ទៈកម្ពុជាប្រចាំនៅបរទេសទាំង២៣ស្ថាប័ន ដាក់ញត្តិបន្ទាន់ជូនលោក Roger F. Wicker ប្រធានគណៈកម្មាធិការ Armed Services នៃព្រឹទ្ធសភាអាម៉េរិក និងលោក James E. Risch ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាអាម៉េរិក ស្តីពីការប្រើប្រាស់យន្តហោះ F-16 Fighting Falcon របស់យោធាថៃឈ្លានពាន រំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់។
ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព និងវីរៈកងនគរបាលជាតិកម្ពុជា ក្នុងការប្រកៀកស្មាជាធ្លុងប្រយុទ្ធការពារជាតិមាតុភូមិកម្ពុជាពីការឈ្លានពាន និងការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស រួមនឹងសមាគមនិស្សិត:
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសឥណ្ឌា
- សមាគមសិស្ស និស្សិតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប
- សមាគមនិស្សិតកម្ពុជានប្រចាំប្រទេសថៃ
- សមាគមសិស្ស និស្សិតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ
- សមាគមសិស្ស និស្សិតកម្ពុជាប្រចាំប្រទេសហុងគ្រី
- សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋឆែក
- ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអេស្ប៉ាញ
- សមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត
- សមាគមនិស្សិត និងកម្មសិក្សាការីកម្ពុជានៅអ៊ីស្រាអែល
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសវៀតណាម
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសបារាំង
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសកូរ៉េ
- យុវជន - បណ្តាញយុវជនខ្មែរ
- សមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសជប៉ុន
- សមាគមនិស្សិតកម្ពុជានៅតំបន់ហ៊ីរ៉ូស៊ីម៉ា
- ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអ៊ីតាលី
- សមាគមនិស្សិតកម្ពុជាប្រចាំចក្រភពអង់គ្លេស
- សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
- សហគមន៍និស្សិតកម្ពុជានៅ MGIMO ប្រទេសរុស្ស៊ី
- យុវទូតសុឆន្ទៈកម្ពុជាប្រចាំប្រទេសចិន
- សមាគមនិស្សិតកម្ពុជានៅសហរដ្ឋអាមេរិក
សហព័ន្ធនិស្សិតកម្ពុជានៅបរទេស រួមនឹងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុឆន្ទៈកម្ពុជាប្រចាំនៅបរទេសទាំង២៣ស្ថាប័ន នឹងបន្តដាក់ញត្តិទៅតាមបណ្តាប្រទេស និងអង្កការអន្តរជាតិជាច្រើនទៀត៕