ថៃ៖ កងទ័ពថៃ សូមអភ័យទោសចំពោះ ពលរដ្ឋសាធារណរដ្ឋប្រជាមានិតឡាវ បន្ទាប់ពីពួកគេបានចាប់យករថយន្តដឹកប្រេងពលរដ្ឋឡាវ នៅច្រកព្រំដែនចុងមេក ដែលបង្កការរំខានដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋឡាវ សម្រាប់ការប្រកបរបរជីវភាពរស់នៅរបស់ពួកគេ។
តាមកាសែត Khaosod ចេញផ្សាយនៅថ្ងៃចន្ទនេះ កងទ័ពថៃបានសូមអភ័យទោសដល់ប្រជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ បន្ទាប់ពីមានហេតុការណ៍ចាប់យករថយន្តដឹកប្រេងចំនួន៨០គ្រឿង ដែលផ្ទុកប្រេងឥន្ទនៈចំណុះសរុប ៤លាន លីត្រ នៅច្រកព្រំដែនចុងមេក ខេត្តអូបុនរ៉ាតចាថានី។
តាមបណ្ដាញផ្សព្វផ្សាយថៃឈ្មោះ Thai Enquirer កងទ័ពថៃចាប់យករថយន្តដឹកប្រេងឡាវនេះ គឺ ដោយសារពួកគេដាក់ការសង្ស័យដោយបារម្ភយ៉ាងខ្លាំងថា ឡាវជួយដឹកប្រេងយ៉ាងច្រើនគំហុកនេះចូលទៅប្រទេសកម្ពុជា។