ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៧៧ នាក់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។
នាវេលាម៉ោង ៦:៥០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ (ស្រី ១៥៧ នាក់) មាន ៤០ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៧៧ នាក់ (ស្រី ៩៩៩ នាក់) មាន ៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៨២៤) និងអូស្រ្តាលី (២៩៩) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល៕