Swift cc time

ពលរដ្ឋរុស្ស៊ី១៤០នាក់ ប្រមូលផ្តុំចូលរួមបោះឆ្នោតជ្រើសតាំងសភាState Duma សម្រាប់អាណត្តិទី៩ នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ពលរដ្ឋរុស្ស៊ីប្រមាណ១៤០នាក់ បានប្រមូលផ្តុំចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសភាState Duma សម្រាប់អាណត្តិទី៩ នៃសហព័ន្ធរុស្ស៊ី អាណត្តិទី៩។ ការបោះឆ្នោតនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។

បើតាមស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ពលរដ្ឋរុស្ស៊ី បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់សភា State Duma នៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី អាណត្តិទី៩ នៅការិយាល័យបោះឆ្នោតលេខ ៨១៥២ នៅឯស្ថានឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។

ខណៈពេលនោះ គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំតំបន់បានសម្របសម្រួលលក្ខខណ្ឌចាំបាច់ទាំងអស់ ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយរបៀបរៀបរយ និងងាយស្រួលចូលរួម។ អាជ្ញាធរកម្ពុជា ក័៏បានផ្តល់ការគាំទ្រយ៉ាងសមស្របដល់គណៈកម្មការក្នុងការធានាសុវត្ថិភាព និងដំណើរការនៃការបោះឆ្នោត។ ដូច្នេះ ពលរដ្ឋរុស្ស៊ីដែលនៅឆ្ងាយពីមាតុភូមិរាប់ពាន់គីឡូម៉ែត្រ អាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីចូលរួមក្នុងនយោបាយរបស់ស្រុក៕


Khcct banner

អត្ថបទទាក់ទង