681 ezgif.com resize
Swift cc time

ខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់ជនជាតិជ្វីប១៥ នាក់ និងកុមារម្នាក់នៅអូស្រា្តលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ពលរដ្ឋអូស្រ្តាលីបង្ហាញភាពសោកសៅនៅកន្លែងដាក់ផ្កាឧទ្ទិសដល់ជនរងគ្រោះ បន្ទាប់ពីមានករណីបាញ់ប្រហារសម្លាប់។ប្រភព៖AP

ស៊ីដនី៖ ខ្មាន់កាំភ្លើងបានបើកការវាយប្រហារយ៉ាងព្រៃផ្សៃកាលពីល្ងាចថ្ងៃទី ១៤ ធ្នូ នៅក្នុងតំបន់សមុទ្រអូស្រ្តាលីដែលបានធ្វើឱ្យជនជាតិជ្វីបស្លាប់ជាច្រើននាក់ រួមទាំងកុមារអាយុ១០ឆ្នាំម្នាក់នៅពេលដែលជនរងគ្រោះទាំងអស់គ្នាកំពុងតែនាំគ្នាប្រារព្ធពិធី ហានូកា (គឺជា "ពិធីបុណ្យពន្លឺ" របស់ជនជាតិយូដារយៈពេលប្រាំបីថ្ងៃ) ។ ប៉ូលីសអូស្រ្តាលីបានអះអាងថាជនសង្ស័យពីរនាក់ ដែលមានទំនាក់ទំនងជា ឪពុក និងកូន ដែលឪពុកឈ្មោះ Akram Sajid មានអាយុ៥០ឆ្នាំ និងកូនឈ្មោះ Naveed Akram អាយុ២៤ឆ្នាំ។ ជនសង្ស័យជាឪពុកត្រូវបានប៉ូលីសបាញ់នៅកន្លែងកើតហេតុ ខណៈជនសង្ស័យជាកូនរងរបួសយ៉ាងខ្លាំង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម។

តាមសេចក្ដីថ្លែងការរបស់ប៉ូលីសអូស្រ្តាលីកាលនៅថ្ងៃចន្ទនេះ អំពើសោកនាដកម្មនេះ បានសម្លាប់មនុស្សដល់ទៅ១៥នាក់ និងកុមារម្នាក់អាយុ១០ឆ្នាំ នៅទីតាំងកើតហេតុ ហើយមានអ្នកស្លាប់បន្ថែម២នាក់ទៀតនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ទៅ១៦ នាក់។ជនរងគ្រោះត្រូវបានវាយតម្លៃថាមានអាយុពី ១០ ដល់៨៧ ឆ្នាំ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកAnthony Albaneseban បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសោកនាដកម្មដ៏សាហាវនេះដែលចាត់ទុកថាជាសោកនាដកម្មដ៏អាក្រក់បំផុត និងសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ។ មន្រ្តីជំនាញក្នុងស្រុកកំពុងតែបន្តបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារមួយនេះ។

Khcct banner

អត្ថបទទាក់ទង