681 ezgif.com resize
Swift cc time

កម្ពុជា និងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ វិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត និងការផ្តន្ទាទោសឧក្រិដ្ឋជន Online Scam

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសអន្តរជាតិ នៅថ្ងៃទី១០-១១ធ្នូ បានរៀបចំសិក្ខាសាលា ប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន បារាំង និងកម្ពុជា បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេត ហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។

ថ្លែងក្នុងសិក្ខាសាលានេះ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់រដ្ឋជាសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ការ​ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

លោកបានថ្លែងបន្ថែមទៀតថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរបញ្ជាក់ថា សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌កម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង​ឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌កូរ៉េ៕


Khcct banner

អត្ថបទទាក់ទង