681 ezgif.com resize
Swift cc time

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចូលរួមឧបត្ថម្ភថវិកា៣លានដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ (ធនាគារកាណាឌីយ៉ា) បានប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន៣,០០០,០០០ដុល្លារ (៣លានដុល្លារ) ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈសម្តេច ហ៊ុន សែន។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា ប្រឆាំងការឈ្លានពានរបស់យោធាថៃជាលើកទី២ បំពានបទឈប់បាញ់រំលោភច្បាប់អន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង