681 ezgif.com resize
Swift cc time

RUFA នឹងរៀបចំកម្មវិធីបួងសួង ដើម្បីប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបួងសួង រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកអោយជួយប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង 6:00ល្ងាចតទៅ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ក្រោយវាំង)។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំ«កម្មវិធីបួងសួង» រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកអោយជួយប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ ក្នុងគោលបំណង៖ បង្ហាញពីការគោរព ការតាំងចិត្តស្មារតីសាមគ្គីភាព ជាធ្លុងមួយ ក្នុងនាមជាប្រជាជាតិខ្មែរ និងសូមពរសូមជ័យ ដល់កងទ័ពជួរមុខដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏តានតឹងនាសមរភូមិមុខ ឱ្យឈ្នះសត្រូវចិត្តមោហ:។ កម្មវិធីក៏នឹងមានរួមបញ្ចូលការស្មឹងស្មាធដល់ដួងវិញ្ញាណក្ខន្ធ វីរ:កងទ័ពដែលបានបូជាកាយ សម្រាប់មាតុភូមិមួយនេះ។

បើតាមការផ្សព្វផ្សាយលើគេហទំព័រ រិទ្ធ ដារ៉ូ ដែលជាសិស្សម្នាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចាត់ទុកថា ការបួងសួងនេះ ក៏ជាប្រពៃណីមួយ ដែលបង្ហាញពីតម្លៃសាសនា និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរទាំងមូល និងជាពេលវេលាមួយដើម្បីបង្ហាញទៅអន្តរជាតិ ពីស្មារតីជនរួមជាតិទាំងអស់ចូលរួមគ្រប់ផ្នែកតាមជំនាញ បន្តគាំទ្រ និងពួតដៃគ្នាជាធ្លុងមួយដើម្បីប្រទេសជាតិ ដោយមិនរាថយចំពោះប្រទេសដែលមានមហិច្ឆតាឥតឈប់ឈរ ឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង