681 ezgif.com resize
Swift cc time

អ្នកកាសែតជើងចាស់ថៃថា អនុទីន ជា«អ្នកផ្តើមសង្រ្គាម»ជាមួយកម្ពុជាដើម្បីកសាងកេរ្តិ៍ឈ្មោះមុនពេលបោះឆ្នោតខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកកាសែតខោស៊តជើងចាស់ថៃលោក Pravit Rojanaphruk (ប្រាវីត រ៉ូចាណាព្រុក)

ថៃ៖ អ្នកកាសែតខោស៊តជើងចាស់ថៃលោក Pravit Rojanaphruk (ប្រាវីត រ៉ូចាណាព្រុក) បានសរសេររៀបរាប់ និងរិះគន់ចំៗទៅកាន់លោកនាយករដ្ឋមន្រ្តីថៃលោក អនុទីន ឆាន់វីរៈគុល ថាអ្វីៗកំពុងកើតឡើងយ៉ាងលឿនរហ័សគួរឱ្យសង្ស័យជាខ្លាំង។ លោកថាកាលពីសប្តាហ៍មុន លោក អូនទីន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃរិះគន់ថាមិនបានទប់ស្កាត់ និងគ្រប់គ្រងទឹកជំនន់នៅ ហាតយ៉ៃ រួមជាមួយនឹងរូបថតរបស់លោក និងជនសង្ស័យសំខាន់ៗមួយចំនួននៅក្នុងអាជីវកម្មដែលមិនច្បាស់លាស់ ដែលនាំឱ្យប្រជាប្រិយភាពរបស់លោក អនុទីន ធ្លាក់ចុះយ៉ាងខ្លាំង។ លោកសង្គត់ធ្ងន់ថាសព្វថ្ងៃនេះ អនុទីនកំពុងសូត្រពាក្យជាតិនិយមខ្លាំង និងពាក្យសង្គ្រាម ហើយប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបានប្រែក្លាយទៅជាក្រុមអបអរសាទរសង្គ្រាម ដែលជំរុញឱ្យចំនួនអ្នកចូលរួមកើនឡើងខ្ពស់ ហើយរឿងគ្រប់យ៉ាងដែលលោកកំពុងតែធ្វើនេះគឺដើម្បីអូសទាញប្រជាប្រិយភាពរបស់លោកមកឡើងវិញ។

បើតាមលោក ប្រាវីត រ៉ូចាណាព្រុក រឿងទាំងអស់នេះកើតឡើងដោយមិនគិតពីផលប៉ះពាល់រយៈពេលវែងលើសេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ឬប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានជាន់ឈ្លី និងរងទុក្ខដោយសារតែអ្នកកំពុងតែធ្វើសង្រ្គាម។

លោកបញ្ជាក់ទៀតថានាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល បានប្រកាសនៅរសៀលថ្ងៃចន្ទអំពីការបិទបណ្តាញចរចាជាមួយកម្ពុជា ដោយបញ្ជាក់ថាលោកលែងពិចារណាលើការចូលរួមរបស់លោក Trump ឬ Anwar ទៀតហើយ ហើយលោកក៏បានចាត់ទុកនេះជាបញ្ហារវាងប្រទេសថៃ និងគូប្រជែងរបស់ខ្លួនដែលសុទ្ធជាដើមហេតុ និងឫសគល់នៃការអូសទាញប្រជាប្រិយភាពរបស់លោកត្រឡប់មកវិញ៕

Khcct banner

អត្ថបទទាក់ទង