681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋសភា ថ្កោលទោសដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិបតេយ្យកម្ពុជា ដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ប្រកាសញត្តិថ្កោលទោសដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពាន វាយប្រហាររបស់ថៃមកលើអធិបតេយ្យកម្ពុជា ដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។

រដ្ឋសភាកម្ពុជា បានសម្ដែងការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពាន វាយប្រហាររបស់ថៃមកលើអធិតេយ្យកម្ពុជា។ សង្គ្រាមឈ្លានពានរបស់ថៃនេះ មិនត្រឹមជាការំលោភលើសេចក្ដីថ្លែងការណ៍ ស្តីពីកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា និងថៃ ដោយមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានជាសាក្សីប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខ សន្តិភាព និងស្ថិរភាពតំបន់ទន្លេមេគង្គ និងអាស៊ាន ព្រមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពតំបន់និងសកល សណ្ដាប់ធ្នាប់ពិភពលោក សិទ្ធិមនុស្ស និងជីវភាពពលរដ្ឋ។

ទោះបីទទួលការវាយប្រហារបែបនេះក្តី កម្ពុជានៅបន្តប្រកាន់នូវស្មារតីអត់ធ្មត់ ការរក្សាសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពកិច្ចព្រម ព្រៀងដែលបានឯកភាពគ្នា និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនបានបាញ់តបតទៅថៃវិញឡើយ។

រដ្ឋសភាកម្ពុជា អំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពប្រទេសទាំងពីរ ហើយងាកមកគោរពសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និង កាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីនាំ នូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាគ្រឹះនៃសន្តិភាពតំបន់និងសកល។

រដ្ឋសភាកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសអាស៊ាន ថ្កោលទោសដាច់អហង្ការ ចំពោះសកម្មភាព រំលោភបំពានដោយកំរោលរបស់ថៃ ហើយទាមទារឱ្យថ្ងៃទទួលខុសត្រូវទាំងស្រុង ចំពោះទង្វើរបស់ខ្លួន និងអំពាវនាវដល់ជនរួមជាតិពីគ្រប់មជ្ឈដ្ឋានទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងភាពធន់របស់ជាតិ និងប្រឆាំងនឹងការឈ្លានពានរបស់បរទេស៕

Khcct banner

អត្ថបទទាក់ទង